គណៈកម្មការសុខាភិបាលជាតិរបស់ចិនបានប្រកាសថា នៅក្នុងប្រទេសនេះ រយៈពេល៣ថ្ងៃចុងក្រោយ បានរកឃើញតែ១១ករណីប៉ុណ្ណោះស្តីអំពីការឆ្លងកូវីដ១៩ ។
ប្រភពបន្តថា ទាំង១១ករណីនេះទៀតសោត គឺជាការនាំមកពីប្រភពខាងក្រៅទាំងអស់ ។ ប្រភពថា ១០ករណីរកឃើញនៅតំបន់ម៉ុងហ្គោលី និងមួយករណី រកឃើញនៅភាគនិរតី ខេត្ត Sichuan ។
គណៈកម្មការក៏បានបញ្ជាក់ថា មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ៤០ ករណី – អ្នកជំងឺដែលបានឆ្លង ប៉ុន្តែមិនបង្ហាញរោគសញ្ញា – បើប្រៀបធៀបរយៈពេល៣៦ ថ្ងៃមុន ។
ប្រភពថា ចំនួនករណីសរុបដែលបានកើតឡើងនៅលើដីគោកមានចំនួន ៨២ ៩៨៥ នាក់ ក្នុងនោះចំនួនអ្នកស្លាប់នៅទ្រឹងចំនួន ៤ ៦៣៤ នាក់ដដែល ។
គួររំលឹកថា ជំងឺកូវីដ១៩ ផ្ទុះឡើងដំបូងគេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ។
មកទល់នឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ វីរុសកូវីដ១៩ ដែលអង្គការសុខភាពពិភពលោកអះអាងថា មិនទាន់រកថ្នាំព្យបាល ឬវាក់សាំងការពារជាក់លាក់ឃើញនោះ បានឆ្លងពាសពេញដែនដី និងប្រទេសសរុប២២៩ជុំវិញពិភពលោក ។ ឆ្លងលើមនុស្សជាង៥,៤លាននាក់ និងបាត់បង់ជីវិត៣៤ម៉ឺននាក់ ។ ប៉ុន្តែជាង២,២លាននាក់បានជាសះស្បើយវិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat