បើយោងតាម Sky Sports ក្លឹបយក្សបារាំង PSG មានគម្រោងទិញយកផ្តាច់នូវកីឡាករ Mauro Icardi តែម្តងបន្ទាប់ពីខ្ចីជើងជិតមួយរដូវកាលកន្លងមកនេះ។
គេបានបង្ហើបអោយដឹងថាក្លឹបសេដ្ឋីបារាំង ព្រមដាក់សំណើតម្លៃ ៥០ លានអឺរ៉ូ ផ្សំនឹង ១០ លានអឺរ៉ូផ្សេងទៀតលើប្រាក់ឧបត្ថម្ភផ្សេងៗសម្រាប់ការនាំយកIcardi មកកាន់ទីក្រុងប៉ារីសជាកីឡាករផ្លូវការរបស់ខ្លួន។
ចំនួននេះត្រូវបានគេមើលឃើញថាចំណេញ ១ ទ្វេជា ៤ សម្រាប់ Inter ដែលកាលទិញ Icardiពី Sampdoria នៅឆ្នាំ ២០១៣ គឺចាយអស់តែជាង ១០ លានអឺរ៉ូប៉ុណ្ណោះ។
គួររម្លឹកផងដែរ លក្ខខណ្ឌ័ដំបូងដែល Interចង់បានកាលពីមុនគឺប្រមាណ៧០លានផោន តែបច្ចុប្បន្នតម្លៃខ្លួនមានការថយចុះបន្តិចបន្តួច។