![](https://kh.tnaot.com/wp-content/uploads/2020/08/8af77f66d8a011eaba5b5185d252a44c.jpg)
បើយោងតាមភ្នាក់ងាររបស់ផលិតកម្ម Big Hit Entertainment បានឱ្យដឹងថា បទចម្រៀង Fake Love របស់ក្រុម BTS គឺជាបទក្នុងអាល់ប៊ុមទី៣ “Love Yourself: Tear” ដែលបានចេញផ្សាយក្នុងខែឧសភា ឆ្នាំ២០១៨ មានចំនួនអ្នកចូលមើល ៧០០លានដង គិតត្រឹមថ្ងៃទី២៤ ខែឧសភា នៅម៉ោង ៦:១៤ នាទីល្ងាច ម៉ោងក្នុងប្រទេសកូរ៉េ ។ បទចម្រៀងមួយនេះបានក្លាយជាបទចម្រៀងទី៣ ដែលទទួលបានការចូលមើលក្នុង YouTube ចំនួន ៧០០លានដង បន្ទាប់ពីបទ “DNA” និងបទ “Boy With Luv” ។
ទន្ទឹមនឹងនេះ បទចម្រៀងផ្សេងទៀតរបស់ក្រុម BTS ដែលមានចំនួនអ្នកចូលទស្សនាលើសពី ១០០លានដងនាពេលបច្ចុប្បន្នមានដូចជា៖ បទ“DNA” លើសពី ៩០០លានដង, បទ “Boy With Luv” លើសពី ៧០០លានដង, បទ “Fire” និងបទ “Mic Drop” លើសពី ៦០០លានដង, បទ “Dope” និងបទ ” Blood Sweat & Tears” លើសពី ៥០០លានដង, បទ “Save me” និងបទ “Not today” លើសពី ៤០០លានដង, បទ “Boy In Luv” និងបទ ” Spring Day” លើសពី ៣០០លានដង និងបទថ្មី “On” ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ លើស ១០០លានដង ៕
សូមអបអរសាទរដល់ក្រុមតារាចម្រៀង BTS ដែលទទួលបានបទថ្មីមួយផ្សេងទៀត មានអ្នកចូលមើលច្រើន ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop