Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទម្លាប់រស់នៅថ្មីទាំង១០ របស់ប្រជាជនថៃ ​ក្រោយការរាតត្បាតពីវីរុសកូរ៉ូណា

ប្រជាជនថៃភាគច្រើនបានផ្លាស់ប្តូរ​ទម្លាប់រស់នៅរបស់ពួកគេដូចជាការចេញទៅក្រៅ និងការ​ប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព។ ​ក្រុមការងារនៃវិទ្យាស្ថានអប់រំThe Suan Dusit Pollបានធ្វើការស្ទង់មតិប្រជាជន ១០៦៤នាក់ ​ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២២ ខែឧសភាដោយសាកសួរថា តើពួកគេ​មានទម្លាប់រស់នៅថ្មីយ៉ាងដូចម្តេចក្រោយពេលមានការរាតត្បាតដោយសារវីរុសកូរ៉ូណា?

រូបតំណាង

ទម្លាប់នៃការរស់នៅថ្មីរបស់ប្រជាជនថៃមានដូចជា៖

១. មានទិសដៅទេសចរណ៍និងជ្រើសរើសការធ្វើដំណើរប្រកបដោយសុវត្ថិភាព ( ៧១.០៥%)   

២.ទិញទំនិញនៅតាមផ្សារនានាប្រសិនបើចាំបាច់ខ្លាំង និង​ប្រុងប្រយ័ត្នជានិច្ច (៦១.១៨%)

៣.​ការការពារខ្លួនជានិច្ច​នៅពេលមានការដឹកជញ្ជូនសាធារណៈ​និងត្រូវមាន​ជែលអនាម័យជាប្រចាំ (៥៩,៦៨%)

៤. ចូលរួមការប្រជុំការងារតែនៅពេលចាំបាច់និងមានការប្រុងប្រយ័ត្នខ្ពស់ (៥៩.៤០%)

៥. ​ការពារខ្លួនដោយពាក់ម៉ាស​ លាងដៃ និងចៀសវាងទៅកន្លែងមានមនុស្សអ៊ូអរ (៥៦.៣៩%)

រូបតំណាង

៦.ជ្រើសរើសអាហារណាដែលស្អាតមានសុវត្ថិភាពនិងជាអាហារដែលជួយឱ្យសុខភាពល្អ (៤៧.២៧%)

៧.​ចូលរួមពិធីបុណ្យនៅតែកន្លែងដែលស្អាត មិនកកស្ទះ និងក្នុងឱកាសពិសេស​តែប៉ុណ្ណោះ (៤៦.៤៣%)

៨. ធ្វើលំហាត់ប្រាណទៀងទាត់ បរិភោគអាហារដែលជួយដល់សុខភាពល្អ និងឧស្សាហ៍ជួបគ្រូពេទ្យ (៤៥.៣៩%)

៩. ជ្រើសរើសនិងចម្អិនអាហារស្អាតនិងឆ្អិនល្អ (៤៥.១១%)

១០. ​ពង្រឹងសុវត្ថិភាពកន្លែងធ្វើការ​ និងខិតខំធ្វើការជាងមុន (៤២.៣៩%)

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9253424