Manchester United ដែលតែងស្ថិតនៅក្នុងចំណោមក្លឹបកំពូលទាំង១០ (Top 10) ដែលរកចំណូលបានរាប់លានជារៀងរាល់ឆ្នាំនោះ ប្រែជាខាតបង់លើកដំបូងនៅរដូវកាលនេះ។
ការខាតបង់មិនធ្លាប់មានរបស់បិសាចក្រហមគឺដោយសារវិបត្តិមេរោគកូវីដ-១៩ ដែលកំពុងរាតត្បាតពាសពេញពិភពលោក ធ្វើឲ្យរាំងស្ទះទាំងវិស័យកីឡា។ តាមការប្រកាសរបស់ក្លឹប កាលពីមុនរៀងរាល់ប្រកួតក្លឹបរកបាន២៩,១លានផោនពីការលក់សំបុត្រ។
ក្លឹបនៅជំពាក់ខាងផ្នែកផ្សាយផ្ទាល់១៥លានផោនផ្សេងទៀតដោយសារគ្មានការប្រកួត និងការប្ដូរកាលវិភាគត្រឡប់ត្រឡិនខុសកិច្ចសន្យា។ ការខាតបង់នេះធ្វើឲ្យបំណុលរបស់ United កើនសរុបដល់ទៅ៤២៩,១លានផោន៕