កាលពីព្រឹកថ្ងៃអាទិត្យប៉ូលិសបាននិយាយថា អង្គភាពធ្វើតេស្តរកវីរុសកូរ៉ូណម្នាក់នៅក្នុងស្រុក Mae Sot នៃខេត្ត Tak ត្រូវបានវាយឆ្មក់ដោយក្រុមជនដៃដល់យ៉ាងតិចបីនាក់និងបានបំផ្លាញទ្រព្យសម្បត្តិរដ្ឋ (ស្បៀងចែករំលែក) ។
អង្គភាពដែលប្រតិបត្តិការនៅក្រោមតង់បណ្តោះអាសន្នមានទីតាំងនៅភូមិ Ban Ban Bua ឃុំ tambon Mae Pa ។ អង្គភាពនេះមានក្រុមការងារត្រួតពិនិត្យសុខភាពប្រជាជនដែលធ្វើដំណើរក្នុងនិងក្រៅភូមិថាមានគ្រុនក្តៅនិងរោគសញ្ញានៃវីរុសកូរ៉ូណាឬទេ។ (ស្បៀងចែករំលែក) ដែលបានបង្កើតឡើងដោយអង្គភាពនេះ ដើម្បីផ្តល់ជូនអ្នកដំណើរនូវអាហារនិងរបស់របរចាំបាច់ផ្សេងៗទៀត។ នៅវេលាម៉ោងប្រមាណជា ១រំលងអាធ្រាត្រ មានក្រុមបុរសប្រហែល ៣នាក់ បានចូលមកកន្លែងអង្គភាពត្រួតពិនិត្យ វីរុសកូរ៉ូណ ហើយវាយបំបែកតុ កៅអី ឧបករណ៍ពេទ្យមួយចំនួន រួមទាំងបំផ្លាញកន្លែងផ្ទុកស្បៀងចែករំលែកទៀតផង។
រូបតំណាង
លោក Preecha Sonwaew ជាមេភូមិ Ban Nong Bua បានដាក់ពាក្យបណ្តឹងទៅប៉ូលិសស្រុក Mae Sot កាលពីព្រឹកថ្ងៃអាទិត្យ។ លោកមេភូមិបានមានប្រសាសន៍ថា ក្រុមជនល្មើសបានរំលោភបំពានដោយឥតលាក់លៀមនូវបម្រាមគោចរពេលយប់ដែលស្ថិតក្នុងម៉ោង ១១យប់ ដល់ម៉ោង ៤ទៀបភ្លឺ។ គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍នេះពុំមាននរណាម្នាក់រងរបួសនោះឡើយ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post