Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ណេតាន់យ៉ាហ៊ូ ក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេ ដែលប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ

ការជំនុំជម្រះក្តីពុករលួយរបស់ បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានដំណើរឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ តាមការកំណត់​របស់តុលាការទីក្រុងហ្សេរុយសាឡឹម ។ លោក យ៉ាហ៊ូ ក្លាយជានាយករដ្ឋមន្រ្តីអ៊ីស្រាអែលដំបូងគេ ដែលប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌ ។

លោក ណេតាន់យ៉ាហ៊ូ ត្រូវបង្ហាញខ្លួននៅក្នុងអង្គជំនុំជម្រះទោសរបស់តុលាការនេះ គឺមួយសប្តាហ៍បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលឯកភាពមួយ ក្នុងអាណត្តិទី ៥ ហើយដែលបានបញ្ចប់ភាពជាប់គាំងនយោបាយអស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីមានការបោះឆ្នោតសារចុះសារឡើងរហូតដល់បីដងគ្មានអ្នកឈ្នះ-ចាញ់ ។

យោងតាមការផ្សាយរបស់ប្រភព aljazeera ថ្ងៃទី២៤ ខែឧសភាថា លោក ណេតាន់យ៉ាហ៊ូ ត្រូវបានចោទប្រកាន់ពីបទឆបោក រំលោភសេចក្តីទុកចិត្ត និងទទួលសំណូកនៅក្នុងករណីជាច្រើនផ្សេងគ្នា ។ លោក យ៉ាហ៊ូ ត្រូវបានគេចោទប្រកាន់ពីបទទទួលយកសំណូក និង​ប្រព្រឹត្តិអំពើពុករលួយ ។ ការចោទប្រកាន់ទាំងនេះ​ត្រូវបានលោក យ៉ាហ៊ូ ច្រានចោល​​។ 

ប៉ុន្មានថ្ងៃមុននេះ តុលាការ​បាន​ច្រាន​ចោលសំណើ​របស់​លោក​ យ៉ាហ៊ូ​ ដែល​សុំ​មិន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​ ​។​ ​តុលាការ​ថា ធ្វើ​បែបនេះ ស្រប​ទៅ​តាម​ច្បាប់​ព្រហ្មទណ្ឌ​របស់​អ៊ីស្រាអែល ​ដែល​ចែង​ថា​ តុលាការ​ មិន​អាច​បើក​ការ​ជំនុំ​ជម្រះ​ក្តី​ទាក់ទង​បទ​ព្រហ្មទណ្ឌ​បាន​ឡើយ​ បើ​គ្មាន​វត្តមាន​របស់​ជន​ចាប់​ចោទ​ ​។

សេចក្តី​សម្រេច​របស់​តុលាការ​អ៊ីស្រាអែល​បែបនេះ​ បង្ហាញថា​ ការ​ជំនុំ​ជម្រះ​ក្តី​ពាក់ព័ន្ធ​បទ​ព្រហ្មទណ្ឌ​ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ស្រប​ទៅ​តាម​ច្បាប់​របស់​ប្រទេស​ មិនថា​ បុគ្គលនោះ​មាន​សិទ្ធិ​អំណាច​ធំ​ប៉ុណ្ណា​នោះ​ទេ​។ 

គួរជ្រាបថា​ ការ​ជំនុំ​ជម្រះក្តី​លើ​លោក​នេតាន់យ៉ាហ៊ូ​ ពីបទ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​ខែ​មីនា​កន្លង​ទៅ​ ក៏ប៉ុន្តែ​ត្រូវ​បាន​ប្រកាស​លើកពេល​ទៅថ្ងៃ​អាទិត្យ​ទី​ ២៤​ ខែ​ឧសភា​​វិញ​ ដោយសារ​តែ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ អ្នកនាំពាក្យ​របស់​លោក​ យ៉ាហ៊ូ បាន​លើកឡើង​ដែរ​ថា ​មេដឹកនាំ​អ៊ីស្រាអែល​ មិនចាំបាច់​អី​ ត្រូវ​មាន​វត្តមាន​ជា​ដាច់ខាត​នៅ​ក្នុង​សវនាការ​លើក​ដំបូង​នេះ​នោះ​ទេ​ ពីព្រោះ​វា​គ្រាន់​តែជា​ការ​ពិភាក្សា​បច្ចេកទេស​ ដើម្បី​ពិនិត្យមើល​ឡើងវិញ​លើ​សំណុំ​រឿង​ និង​កំណត់​កាល​វិភាគ​សម្រាប់​សាក្សី​តែ​ប៉ុណ្ណោះ​ ។

លោក យ៉ាហ៊ូ មាន​វ័យ​ ៧០ ឆ្នាំ​ ជា​អ្នក​កាន់​តំណែង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​យូរ​ជាងគេ​ និង​ជា​មេដឹកនាំ​ដំបូង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីស្រាអែល​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅក្នុង​ពេល​កាន់​តំណែងសង្ស័យពីបទស៊ីសំណូក និងប្រព្រឹត្តអំពើពុករលួយបែបនេះ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9252426