Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ច្បាប់សន្តិសុខជាតិចិននៅហុងកុង៖ ប៉ូលិសបាញ់ឧស្ម័នបំបែកហ្វូងបាតុករ

ប៉ូលិសក្រុងហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើមនុស្សរាប់រយនាក់ ដែលបានធ្វើដំណើរតាមដងផ្លូវកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។ មនុស្សទាំងនោះនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សន្តិសុខជាតិដ៏តឹងរឹងរបស់ចិនមកលើទីក្រុងហុងកុង​មួយនេះ ។

ក្រុមអ្នកស្នេហាលទ្ធិប្រជាធិបតេយ្យនៅហុងកុង បានរិះគន់យ៉ាងខ្លាំងចំពោះសំណើរបស់ចិន ក្នុងការអនុម័តច្បាប់សន្តិសុខជាតិ ដែលនឹងហាមឃាត់សកម្មភាពអបគមន៍ និងសកម្មភាពធ្វើវិទ្ធង្សនា ក៏ដូចជាការជ្រៀតជ្រែកពីបរទេស និងអំពើភេរវកម្មនៅក្នុងទឹកដីពាក់កណ្តាលស្វយ័ត​មួយនេះ ។ 

ក្រុមអ្នករិះគន់និយាយថា ច្បាប់នោះរំលោភលើក្របខ័ណ្ឌ “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលសន្យាថា នឹងមានសេរីភាពនៅក្នុងទីក្រុងហុងកុង ដែលមិនមានស្ថិតនៅលើដីគោកនោះទេ ។

នៅរសៀលថ្ងៃទី២៤ ខែឧសភា ក្រុមបាតុករដែលស្លៀកពាក់ខ្មៅបានប្រមូលផ្តុំគ្នានៅតំបន់ Causeway Bay ដែលជាតំបន់លក់ដូរទំនិញដ៏មានប្រជាប្រិយមួយ ដើម្បីប្រឆាំងនឹងច្បាប់សន្តិសុខជាតិដែលបានស្នើឡើងនោះ ។ ក្រុមអ្នកតវ៉ាបានស្រែកពាក្យស្លោកថា «ឈរជាមួយហុងកុង» “រំដោះហុងកុង” និង “បដិវត្តតាមបែបសម័យកាលរបស់យើង” ។

សកម្មជនលេចធ្លោម្នាក់ ឈ្មោះ Tam Tak-chi ត្រូវបានចាប់ខ្លួនក្នុងពេលតវ៉ាចំពោះអ្វីដែលប៉ូលិសបាននិយាយថា ជាការប្រមូលផ្តុំដែលគ្មានការអនុញ្ញាត ។ 

លោក Tam Tak-chi បាននិយាយថា លោកត្រូវបានគេផ្តល់ “ការពន្យល់អំពីសុខភាព” ហើយត្រូវទទួលយកវិធានការណ៍ឃ្លាតឆ្ងាយពីសង្គម ដែលហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី៨នាក់ឡើងទៅ ។

ការតវ៉ាបានកើតឡើងពីរថ្ងៃ បន្ទាប់ពីសេចក្តីស្នើច្បាប់ ដែលបានដាក់ជូនស្ថាប័នតាក់តែងច្បាប់នៅហុងកុង កាលថ្ងៃទី២២ ខែឧសភា ដែលជាថ្ងៃបើកសមាជនីតិប្បញ្ញត្តិជាតិរបស់ប្រទេសចិន ។ ការប្រមូលផ្តុំគ្នានៅថ្ងៃទី២៤ ខែឧសភា គឺជាការបន្តនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរយៈពេលមួយខែ ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ហើយពេលខ្លះបានក្លាយជាអំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករ ។

ច្បាប់ថ្មីដែលរំពឹងថា នឹងត្រូវបានអនុម័តនៅថ្ងៃទី ២៨ ខែឧសភា នឹងឆ្លងកាត់ស្ថាប័នតាក់តែងច្បាប់របស់ទីក្រុងហុងកុង និងអនុញ្ញាតឱ្យរដ្ឋាភិបាលហុងកុងបង្កើតទីភ្នាក់ងារចិនដីគោកនៅក្នុងទីក្រុងហុងកុង ហើយដែលបង្កការភ័យខ្លាចថា ការណ៍នេះនឹងអនុញ្ញាតឱ្យភ្នាក់ងារចិនចាប់ខ្លួនមនុស្សតាមអំពើចិត្តចំពោះសកម្មភាពដែលត្រូវបានគេចាត់ទុកថា គាំទ្រ – ប្រជាធិបតេយ្យ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9252295