កាលពីថ្ងៃអាទិត្យប្រទេសថៃបានរាយការណ៍ថាគ្មានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណា ហើយក៏គ្មានអ្នកស្លាប់ថ្មីផងដែរ ដោយរក្សាចំនួនអ្នកឆ្លងសរុបនៅចំនួន ៣០៤០នាក់ និងអ្នកស្លាប់ចំនួន ៥៦នាក់ដដែល ។
រូបតំណាង
លោក Panprapa Yongtrakul អ្នកនាំពាក្យមណ្ឌលប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាបាននិយាយថា នេះគឺជាថ្ងៃទី៤ហើយនៅក្នុងខែឧសភានេះ ដែលមិនមានអ្នកឆ្លងវីរុសថ្មី។
រូបតំណាង
គួរបញ្ជាក់ផងដែរថាមានអ្នកជំងឺចំនួន ២២២១នាក់ហើយដែលបានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកផ្ទះវិញ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post