Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្វាមីស្ត្រីខ្មែរមានកូវីដ១៩ មានហានិភ័យខ្ពស់ តែលទ្ធផលតេស្តអវិជ្ជមាន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឳ វណ្ណឌីន បានឲ្យដឹងថា តាមការស្រាវជ្រាវ ក្រៅពីស្ត្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មានកូវីដ១៩នោះ អ្នកដំណើរលើជើងយន្តហោះជាមួយគាត់ មិនមានអ្នកណាម្នាក់មានបញ្ហាសុខភាពនោះទេ ហើយម្យ៉ាងទៀត នៅលើយន្តហោះហ្នឹង គេមានការរៀបចំអង្គុយឃ្លាតពីគ្នា (គម្លាតសុវត្ថិភាពបុគ្គល)។

លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលបន្តឲ្យដឹងទៀតថា អ្នកដែលមានហានិភ័យខ្ពស់ និងប៉ះពាល់ផ្ទាល់ គឺមានតែស្វាមីគាត់ទេ ដែលក្រុមការងារបានធ្វើតេស្តគាត់រួចហើយ បង្ហាញលទ្ធផលថាអវិជ្ជមាន រីឯអ្នកផ្សេងទៀត គឺស្ថិតនៅក្នុងហានិភ័យទាបចំនួន ៥២នាក់ និងហានិភ័យមធ្យមចំនួន១៤នាក់។

ដោយសារស្វាមីគាត់ជាអ្នកប៉ះពាល់ផ្ទាល់ ទោះបីធ្វើតេស្តរួចរាល់បង្ហាញលទ្ធផលថាអវិជ្ជមានក៏ដោយ តែក្រសួងសុខាភិបាល តម្រូវឲ្យគាត់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាបន្តទៀត ដោយមានការតាមដានពីក្រុមការងារ។

លោកស្រី ឳ វណ្ឌឌីនបញ្ជាក់ថា តាមការសាកសួស្ត្រីដែលជាអ្នកជំងឺផ្ទាល់ បានឲ្យដឹងថា ស្ត្រីរូបនេះគាត់មានការយល់ដឹងល្អអំពី របៀបនៃការការពារការចម្លងនេះ គឺជាចំណុចល្អមួយដែលអាចជួយការពារការចម្លងវីរុសកូវីដ១៩ ពីរូបគាត់ទៅអ្នកដទៃ។ 

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី២៤ ខែឧសភានេះ លទ្ធផលដែលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅម៉ោង២២ និង ៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានបង្ហាញថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីទេ រូមទាំងសំណាកវត្ថុវិភាគស្វាមីរបស់ស្ត្រីខ្មែរដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកដែលមានកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕ ដោយ៖ ប៊ុនធឿន 

 

from: https://tnaot.com/km/m/detail/article/9252047