Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកផលិតឈើចាក់ធ្មេញបានបង្កើតឈើចុចប៊ូតុងចំពេលមានវីរុសកូរ៉ូណារាតត្បាត

អ្នកផលិត​ឈើចាក់ធ្មេញដែលមានមូលដ្ឋាននៅទីក្រុងអូសាកាប្រទេសជប៉ុនបានចេញនូវផលិតផលថ្មីមួយដើម្បីជួយមនុស្សក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លង​វីរុសកូរ៉ូណាតាមរយៈការប៉ះនឹងវត្ថុផ្សេងៗ។ វត្ថុនោះត្រូវបានគេស្គាល់ថាជាកូន​ឈើសម្រាប់ចុចប៊ូតុងនៅជណ្តើរយន្តនិងកន្លែងសាធារណៈផ្សេងទៀត។

​ផលិតផលនេះបង្កើតឡើងដោយ​ក្រុមហ៊ុន​ Kikusui Sangyo ប្រើឈើកែច្នៃមកពី Hokkaido ​ដែលពិបាកក្នុងការផលិតទៅជា​សម្ភារផ្សេងទៀតក្រៅពីផលិតមកជាកូនឈើនេះ។ នៅលើស្រោមផលិតផលនោះមានដាក់ស្លាកថា «សូមយក​វាចុចលើ​វត្ថុ ហើយ​ត្រូវបោះវាចោលក្រោយពេលប្រើប្រាស់រួច​»។ ក្នុងមួយឈុតមានប្រហែល ១២០ដើមដែល​ដើមនីមួយៗ​មានប្រវែងប្រហែល ៧.៥ សង់ទីម៉ែត្រ។ តម្លៃលក់រាយក្នុងមួយប្រអប់គឺ ៥៦៨យ៉េន (៥.៣០ ដុល្លារ) ដោយមិនរាប់បញ្ចូលពន្ធនោះទេ។

លោកស្រី Akie Suenobu នាយកគ្រប់គ្រងក្រុមហ៊ុននេះដែលមានមូលដ្ឋាននៅ Kawachinagano បានមានប្រសាសន៍ថា​លោកស្រីមានគំនិតបង្កើតផលិតផលនេះ ក្រោយពេល​បានឃើញអ្នករស់នៅក្នុងទីក្រុង Wuhan ដែលជាទីប្រជុំជនដ៏ធំរបស់​ប្រទេសចិន​បានរកឃើញអ្នកឆ្លងដំបូងកាលពីខែធ្នូឆ្នាំមុន។ ផលិតផលនេះអាច​រកទិញបាន​នៅលើគេហទំព័រ Amazon និងគេហទំព័រលក់ទំនិញតាមអ៊ីនធឺណិតផ្សេងទៀត។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ kyodo news

from: https://tnaot.com/km/m/detail/article/9251887