ចង់ដឹងអត់ថា តារាអាស៊ីណាខ្លះដែលត្រូវបង្ហាញមុខក្នុងការប្រគំតន្ត្រី “One Love Asia” របស់ UNICEF
UNICEF អង្គការសប្បុរសធម៌ជួយកុមារទូទាំងពិភពលោក ដែលបច្ចុប្បន្ននេះ កំពុងរៀបចំកម្មវិធីផ្សាយផ្ទាល់ការប្រគំតន្ត្រីមួយ ដោយមានការចូលរួមពីតារាជាច្រើនស្ថិតនៅអាស៊ី។
លើសពីនេះតារាទាំងអស់ដែលបានចូលរួមក្នុងការប្រគំតន្ត្រីនេះនឹងប្រមូលថវិកាដែលបានមកពីយុទ្ធនាការសប្បុរសធម៌នេះ ទៅជួយដល់កុមារអាស៊ី ដែលកំពុងរងនូវការលំបាក ដោយសារជីវភាពខ្វះមុខខ្វះក្រោយ ជួបប្រទះនូវគ្រោះធម្មជាតិ អំពើកេងប្រវ័ញ្ច ការរើសអើង និងអ្នកដែលកំពុងរងការគំរាមកំហែងដោយសារ COVID-19 ជាដើម។ ការប្រគំតន្ត្រីដែលមានឈ្មោះថា «One Love Asia» នេះដែរ នឹងរួមជាចំណែកមួយក្នុងការចែករំលែកក្ដីស្រឡាញ់ និងការគាំទ្រដល់មនុស្សទាំងអស់ជុំវិញពិភពលោក ឲ្យរួមគ្នាជាមួយនឹងការងារស្ម័គ្រចិត្តរបស់អង្គការ UNICEF ក្នុងគោលបំណងធំគឺដើម្បីកុមារទាំងអស់។
ខាងក្រោមនេះគឺជាតារាដែលនឹងចូលរួម៖
១. Siwon (ក្រុម Super Junior)
២. Eunji (ក្រុម APINK)
៣. ក្រុម CIX
៤. Karen Mok
៥. G.E.M
៦. Akira (ក្រុម EXILE)
៧. ក្រុម AKB48
៨. ក្រុម Ballistik Boyz
លើសក៏នឹងមានតារាជាង ៥០នាក់ផ្សេងទៀតមកសម្ដែង រាំ ច្រៀង និងរួមបញ្ចូលនូវសារជាវីដេអូច្រើនទៀតជាដើម។ ការប្រគំតន្ត្រីនឹងចេញផ្សាយនៅលើគណនី YouTube ផ្លូវការរបស់ UNICEF នៅថ្ងៃទី ២៧ ខែឧសភា ម៉ោង ៩យប់នៅប្រទេកូរ៉េ (ត្រូវនឹងម៉ោង ៧ល្ងាចនៅកម្ពុជា)៕
ប្រភព៖ Koreaboo