Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភូមិឃុំមានសុវត្ថិភាព៖ ជនសង្ស័យ២នាក់ ឆក់កាបូបអ្នកលក់ត្រីនៅខណ្ឌដង្កោ ដោយសុវត្ថិភាព

ភ្នំពេញ៖ ​ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់យកកាបូបស្ត្រីម្នាក់ទៅបាត់ដោយសុវត្ថិភាព នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិសាស្រ្តទឹកដីសង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានព្រំប្រទល់ជាប់គ្នាជាមួយនិងខណ្ឌមានជ័យ ផងដែរ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សេង សុភ័ស អាយុ៣៣ឆ្នាំមុខរបរលក់ត្រី មានស្រុកកំណើតនៅភូមិទួល ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពុងចាម ស្នាក់នៅបន្ទប់ជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមសម្តីនារីរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា មុនពេលកើតហេតុរូបគាត់បានដឹកត្រីបម្រុងយកមកលក់នៅក្នុផ្សារកុងតីន័រភូមិឬស្សី ខណៈគាត់កំពុងតែជិះម៉ូតូដឹកត្រីក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់យកលុយអស់ចំនួន៨០ម៉ឺនរៀល ខ្សែរកប្លាកទីនមួយខ្សែ អត្តសញ្ញាណបណ្ណ១សន្លឹក និងទូរសព្ទ័ដៃម៉ាក OPPO មួយគ្រឿង។

ភ្លាមៗនោះស្ត្រីរងគ្រោះខាងលើបានព្យាយាមជិះម៉ូតូដេញតាមជនសង្ស័យតាំងពីផ្លូវ៣៧១ រហូតដល់ស្តុប៦០ម៉ែត្រ តែតាមមិនទាន់ទើបជនសង្ស័យទាំង២នាក់ខាងលើគេចខ្លួនបាត់ដោយសុវត្ថភាព។ ក្រោយពេលកើតហេតុស្ត្រីរងគ្រោះ បានត្រឹមតែស្រក់ទឹកភ្នែកស្តាយទ្រព្យសម្បត្តិ ដែលខំប្រឹងប្រែងដោយញើសឈាម ងើបពីយប់ព្រលប់អត់ងងុយទីបំផុតត្រូវជនសង្ស័យមកឆក់យកទៅបាត់។

បន្ទាប់ពីចោរឆក់កាបូបយកទៅបាត់ស្ត្រីរងគ្រោះ មិនបានទៅដាក់ពាក្យបណ្តឹងអ្វីនោះទេ គាត់បានខ្ចីលុយម្ចាស់ផ្ទះចំនួន៤០០០០រៀល ជិះរថយន្តឈ្នួលត្រលប់ទៅស្រុកំណើតវិញតែប៉ុណ្ណោះ៕ ដោយ សួង សាម

from: https://tnaot.com/km/m/detail/article/9251615