Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WHO៖ អាមេរិកខាងត្បូង​ក្លាយជាចំណុចរាតត្បាត COVID-19 ខ្លាំង

គិតមកត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ (COVID-19) ទូទាំងពិភពលោក បាន​កើនឡើងជាង ៥,៣ លាននាក់ ។ ជាមួយនេះ អង្គការសុខភាពពិភពលោក(WHO)បញ្ជាក់ថា អាមេរិកខាងត្បូង​ជាចំណុចខ្លាំង ឆ្លងរាតត្បាតវីរុសថ្មី ។ 

ប្រភព World-Ometer ផ្សាយថា វីរុស​កូវីដ​១៩នេះ សម្លាប់មនុស្សជាង ៣៤០ពាន់នាក់ និងរាតត្បាតប្រទេសជាង​២០០ជុំវិញពិភពលោក ។ 

អាមេរិក​មានអ្នកឆ្លងកូវីដ​១៩ច្រើនលើសគេ ជាង ១,៦​ លាននាក់ ។ ប្រស៊ីល​​ ឆ្លងលំដាប់ទី​ពីរ សរុប ជាង ៣៤ ម៉ឺននាក់ និងរុស្ស៊ី ឆ្លងជាង ​៣៣ ម៉ឺននាក់ ។ 

 អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា អាមេរិកខាងត្បូង​​ នៅពេលបច្ចុប្បន្ននេះ ក្លាយជាចំណុចដែលវីរុស​កូវីដ​១៩ ឆ្លងរាតត្បាតខ្លាំងជាគេនៅលើពិភពលោក ។ 

ទាក់ទងនឹងបាតុភូតថ្មីៗនេះ អង្គការសុខភាពពិភពលោកប្រកាសថា អាមេរិកខាងត្បូង ឥឡូវក្លាយជាចំណុចកណ្តាលថ្មី នៃការឆ្លងរាតត្បាតជំងឺនេះ ។ មានជាង ៦៥០.០០០ ករណីត្រូវបានកត់ត្រា ក្នុងប្រទេសចំនួន ៣០ នៅអាមេរិកខាងត្បូង ។ ការឆ្លងនៅតំបន់នេះ មានប្រហែល ១២ ភាគរយ ក្នុងចំណោម​អ្នកជំងឺកូវីដ​១៩​សរុបទូទាំងពិភពលោក ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9251591