![](https://kh.tnaot.com/wp-content/uploads/2020/08/7db43524d8a011eaba5b5185d252a44c.jpg)
សម្រាប់អ្នកគាំទ្រ ប្រាកដជាដឹងពីទំនងស្នេហារបស់តារាប្រុសស្រីថៃ Gun Naphat និង Marie Broenner ហើយ ព្រោះជានិច្ចជាកាលពួកគេទាំងពីរតែងតែធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ពីស្នេហាដ៏ល្អរបស់ពួកគេ។ យ៉ាងណាមិញថ្មីៗនេះក៏ស្រាប់តែលេចធ្លាយព័ត៌មានថាអ្នកទាំងពីរមានការប្រេះឆា ព្រោះមានអ្នកទី៣ រហូតត្រូវឈានដល់ផ្លូវបែក។ រឿងនេះក៏បានក្លាយជាចម្ងល់មួយសម្រាប់អ្នកគាំទ្រ ហើយគ្រប់គ្នាក៏កំពុងរង់ចាំការបកស្រាយឲ្យបានច្បាស់លាស់ពីសាមីខ្លួនដែរ។
ថ្មីៗនេះខាងសាមីខ្លួនខាងស្រីគឺ Marie Broenner បានចេញមកទម្លាយការពិតដោយបង្ហោះសារមួយថា៖ «ស្នេហាដល់ផ្លូវបែកបែបនេះ មិនមែនមកពីមានអ្នក ទី៣ទេ គ្រប់ពេលដែលជួបប៉ាម៉ាក់របស់បង Gun ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅជានិច្ច ជាគ្រួសារដែលគួរឲ្យគោរពស្រឡាញ់ គ្រួសារដែលមានតែសុភមង្គល ប៉ាម៉ាក់ស្រឡាញ់កូន កូនគ្រប់គ្នាក៏ស្រឡាញ់ប៉ាម់ាក់ គ្មានអ្នកណាធ្វើបាបអ្នកណាទេ»
Marie បន្តថា «ពាក្យរិះគន់សាហាវៗដែលកើតឡើង វាមិនមានផលល្អអ្វីសម្រាប់អ្នកណាឡើយ ចង់ឲ្យកម្លាំងចិត្តអ្នកណា ឲ្យបានណា៎ តែធ្វើឲ្យអ្នកណាម្នាក់បាក់ទឹកចិត្ត មិនអាចជួយសាងកម្លាំងចិត្តឲ្យមនុស្សម្នាក់ទៀតទេ»។
សារបង្ហាញនូវអារម្មណ៍ពេលនេះ មានមិត្តភ័ក្ដិ អ្នកគាំទ្ររបស់នាងជាច្រើនបានផ្ដល់នូវកម្លាំងចិត្តឲ្យស៊ូនឹងពេលវេលាបែបនេះឲ្យបាន៕