យើងបានដឹងហើយថា បន្ទាប់ពីការប្រកាសអោយត្រឡប់មកហ្វឹកហាត់នៅក្លឹបវិញ របស់ FA អង់គ្លេស សហពន្ធ័ក៏បានធ្វើតេស្តរក Covid 19 ជាលើកទីមួយ ដែលពេលនោះ យើងឃើញមានករណីវិជ្ជមានរហូតដល់ ៦ ករណី ដែលក្នុងនោះមានមួយករណីជាកីឡាករ។
ថ្មីៗនេះ FA បានសម្រេចធ្វើការតេស្តជាលើកទី២ អោយបានរកឃើញករណីថ្មី២ករណីបន្ថែមទៀត ដែលនេះគឺជារឿងមួយគួរអោយបារម្មណ៏ ស្របពេលដែល League ផ្សេងៗចាប់ផ្តើមប្រកាសថ្ងៃលេងវិញទៅហើយ។
គួររម្លឹកផងដែរ ៦ ករណីមុនត្រូវបានគេរាយការណ៏ថាគឺមានទាំងកីឡាករ និងបុគ្គលិក មកពី៣ក្លឹបផ្សេងគ្នា ហើយ២ករណីក្រោយនេះ មិនទាន់ត្រូវបានគេបង្ហាញអត្តសញ្ញាណនៅឡើយ។