វាមិនមែនជារឿងចម្លែកពេកទេដែល Messiត្រូវបានគេចាត់ទុកថាជាកីឡាករដ៏ល្អបំផុតម្នាក់របស់ប្រវត្តិសាស្រ្តបាល់ទាត់។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះតែងតែ ញាក់ខ្សែការពារជាច្រើន និងស៊ុតបញ្ចូលទី ច្រើនគ្រាប់ដើម្បីបំបែកកំណត់ត្រាជាច្រើនក្នុងកីឡានេះ។
លើសពីនេះ Messi ដែលជាម្ចាស់Ballon D’or ៦សម័យក៏ត្រូវបានគេគិតគេថាជាអ្នកស៊ុតបាល់ FreeKick ដ៏ល្អម្នាក់ផងដែរ។ គេតែងតែត្រូវបានប្រៀបធៀបជាមួយស្តេច FreeKick ផ្សេងទៀតដូចជា David Beckham, Juninho និង Ronald Koeman ជាដើម។
អ្វីដែលគួរចាប់អារម្មណ៏បំផុតនោះគឺ ពេលMessi ស៊ុត Freekick ម្តងៗគេតែងតែកាច់ចង្កេះអស់ៗ ហើយជើងឆ្វេងគេជាអ្នកស៊ុត ហើយកែងជើងស្តាំរបស់គេកាច់ឡើង90ដឺក្រេ។ រូបភាពខាងក្រោមនេះជារូបដែលគេ កាច់កែងជើងស្តាំកំឡុងពេលទាត់ Freekick៖