Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកគីម ជុងអ៊ុន ដឹកនាំប្រជុំ​គណៈកម្មាធិការយោធា បង្កើន​ ការលុបបំបាត់សង្គ្រាមនុយក្លេអ៊ែរ

មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំ​គណៈកម្មាធិការយោធា​របស់គណបក្សពលករ​កូរ៉េ ( WPK) ដើម្បីពិភាក្សា​បង្កើន ​«ការលុបបំបាត់​សង្គ្រាមនុយក្លេអ៊ែរ»​ ។ 

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយ​កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា មេដឹកនាំគីម ជុងអ៊ុន​ បានដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការយោធា ក្នុងនោះបានពិភាក្សា​អំពី​ការបង្កើន​ «ការទប់ស្កាត់​សង្គ្រាម​នុយក្លេអ៊ែរ​» ​មកលើប្រទេស​កូរ៉េខាងជើង ។ 

មន្ត្រីយោធាជាន់ខ្ពស់សំខាន់ៗ​ត្រូវបានចូលរួម​ក្នុងកិច្ចប្រជុំ​ដ៏សំខាន់នេះ ក្រោមអធិបតី​លោកគីម ជុងអ៊ុន ។ លោកគីម ជុងអ៊ុន ​ទើបតែបង្ហាញខ្លួនជាសាធារណៈ ក្រោយបាត់មុខមួយរយៈពេល​កាលពីក្នុងខែមេសា ហើយដែល​ប្រភពខ្លះផ្សាយថា លោកមានបញ្ហា​សុខភាពក្រោយវះកាត់ជំងឺ ។ 

តាមការចេញផ្សាយរបស់ប្រភព KCNA គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង​បញ្ជាក់ថា «នៅក្នុងកិច្ចប្រជុំ​ពិភាក្សានោះ គឺមានដាក់ចេញគោលនយោបាយថ្មី​សម្រាប់បង្កើន​ការទប់ស្កាត់​សង្គ្រាម​អាវុធនុយក្លេអ៊ែរ​ប្រឆាំងមកលើ​កូរ៉េខាងជើង ។ ការពិភាក្សា​ដាក់ពង្រាយកងកម្លាំង​ប្រដាប់អាវុធ​យុទ្ធសាស្ត្រ​ឲ្យ​មានប្រតិបត្តិការប្រុងប្រយ័ត្ន​ខ្ពស់ តាមតម្រូវការ​ទូទៅ ដើម្បីកសាង​ និងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធ​របស់កូរ៉េខាងជើង» ។ 

ប្រភពនេះបន្ថែមថា  “ជំហានសំខាន់ៗ” ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំពិភាក្សានោះ ដើម្បី “បង្កើនសមត្ថភាពរបស់កងទ័ពកូរ៉េខាងជើង” ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9251327