![](https://kh.tnaot.com/wp-content/uploads/2020/08/78de73acd8a011eaba5b5185d252a44c.jpg)
នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩:៤៥នាទី លោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាពហើយ នេះគឺជាដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់កូនខ្មែរគ្រប់ៗគ្នា ដែលបាត់បង់ធនធានមនុស្សដ៏មានតម្លៃ តែងតែថែរក្សាវប្បធម៌ជាតិខ្មែរ។
ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រំ លោកសាស្រ្តាចារ្យ ទិត្យ សែនទទួលមរណភាពបានធ្វើអ្នកក្នុងរង្វង់សិល្បៈ និងមហាជន សម្តែងក្តីសោកស្តាយជាពន់ពេក ព្រមទាំងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងបួងសួងសូមឲ្យសូមឲ្យវិញ្ញាណក្ខន្ធលោកគ្រូទៅកាន់សុគតិភព។
គួរបញ្ជាក់ផងដែរថាលោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាព ដោយរោគាពាធ ៕ ដោយ៖ លក្ខិណា