Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាវាដឹកប្រេងអ៊ីរ៉ង់ឈ្មោះ «អាសំណាង» ចូលដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខ​វេណេហ្ស៊ុយអេឡា

អ៊ីរ៉ង់បានបញ្ជូន​នាវាដឹកប្រេង​​យ៉ាងតិច​៥គ្រឿង​ ដឹកប្រេងប្រហែល ​១,៥៣ លានបារ៉ែល​ទៅឲ្យវេណេហ្ស៊ុយអេឡា ។ សកម្មភាពនេះ​ ទទួលរងការគំរាមកំហែង​ពីអាមេរិក​ ដែលថានឹងស្ទាក់ចាប់​ ។ អ៊ីរ៉ង់ថា បើអាមេរិកហ៊ានចាប់ អ៊ីរ៉ង់នឹងសងសឹក​ភ្លាម​ៗមិនទុកយូរនាំជូរមាត់នោះឡើយ ។ 

ការផ្សាយរបស់ប្រភព​ sputinik អះអាងនៅថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០២០ថា នាវាដឹកប្រេង​អ៊ីរ៉ង់ដំបូងបង្អស់​ក្នុងចំណោម៥គ្រឿង​ ដែលឈ្មោះថា Fortune (សំណាង) នោះ​បានចូលដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខ​វេណេហ្ស៊ុយអេឡា (EEZ)កាលពីថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២០ ។ 

អ៊ីរ៉ង់បានបញ្ជូននាវាដឹកប្រេង​ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា​ ចំពេល​ដែល​ប្រទេសនេះ កំពុងមានវិបត្តិប្រេងយ៉ាងខ្លាំង​ដោយសារតែការដាក់ទណ្ឌកម្ម​ពីអាមេរិក ។ អាមេរិក​គាបវេណេហ្ស៊ុយអេឡា​ឲ្យមេដឹកនាំ​កាន់អំណាច​ចុះចេញពីតំណែង ហើយលើកបន្តុប​មេដឹកនាំប្រឆាំង​ជំនួសវិញ ។ ចំណែក​អ៊ីរ៉ង់វិញ ក៏កំពុងរងទណ្ឌកម្ម​ពីអាមេរិក​ដូចវេណេហ្ស៊ុយអេឡាផងដែរ ។ 

ក្នុងលិខិត​ផ្ញើទៅកាន់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋាភិបាល​ទីក្រុង​ការ៉ាកាស​ បានរៀបរាប់ថា នាវាដឹកប្រេង​ចំនួន​៤គ្រឿងទៀតរបស់អ៊ីរ៉ង់ រួមមាន Clavel, Forest, Faxon និង Petunia បច្ចុប្បន្នកំពុងធ្វើដំណើរទៅកាន់វេណេហ្ស៊ុយអេឡា ហើយកំពុងភ័យខ្លាចថា មានការប្រើកម្លាំងយោធា​របស់ទីក្រុងវ៉ាស៊ីនតោន​ប្រឆាំងទៅលើនាវាដឹកប្រេងអ៊ីរ៉ង់​ទាំងនោះ ។ 

ទីក្រុងតេអេរ៉ង់បានព្រមានទីក្រុងវ៉ាស៊ីនតោន ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំថា នឹង “ប្រឈមមុខនូវការសងសឹក” ប្រសិនបើនាវាដឹកប្រេងអ៊ីរ៉ង់ធ្វើដំណើរទៅកាន់វេណេហ្ស៊ុយអេឡា ជួបបញ្ហាប្រឈមណាមួយនោះ ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានថ្លែងថា “ប្រសិនបើនាវាដឹកប្រេងរបស់អ៊ីរ៉ង់​នៅមហាសមុទ្រ ការ៉ាប៊ីន ឬកន្លែងផ្សេងទៀតនៅលើពិភពលោក ប្រឈមនឹងបញ្ហា បង្កឡើងដោយជនជាតិអាមេរិកនោះ សហរដ្ឋអាមេរិក ក៏នឹងមាននូវបញ្ហាផងដែរ” ។

ការព្រមាននេះ បានកើតឡើងនៅពេលដែលសេតវិមាន យោងតាមរបាយការណ៍ របស់រ៉យទ័រ​បញ្ជាក់ថា កំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែម ដើម្បីរារាំងអ៊ីរ៉ង់មិនឱ្យបញ្ជូនប្រេងឥន្ធនៈទៅឲ្យវេណេហ្ស៊ុយអេឡានោះឡើយ ។ 

មិនមានការប្រកាសជាផ្លូវការណាមួយពីសេតវិមានអំពីចេតនាធ្វើសកម្មភាពប្រឆាំងនឹងនាវាដឹកប្រេងរបស់អ៊ីរ៉ង់នោះទេ ។ 

បច្ចុប្បន្នវិស័យប្រេងរបស់ប្រទេសវេណេហ្ស៊ុយអេឡាកំពុងប្រឈមមុខនឹងវិបត្តិ ចំពេលមានទណ្ឌកម្មដែលបានដាក់លើប្រទេសនេះ ដោយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលនាំឱ្យមានការខ្វះខាតប្រេងយ៉ាងខ្លាំង ខណៈប្រទេសអាមេរិកខាងត្បូងនេះ ក៏ជាប្រទេសនាំចេញប្រេងរបស់ពិភពលោកផងដែរនោះ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9251222