Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គណបក្សស្តាំនិយមអេស្ប៉ាញដឹកនាំបាតុកម្ម​ឲ្យបើកសោប្រទេស ស្តារសេដ្ឋកិច្ច​

គណបក្សប្រឆាំង​នៅប្រទេសអេស្ប៉ាញ​ទំនោរស្តាំនិយម​បានដឹកនាំបាតុកម្ម​ប្រឆាំង​ទៅនឹងការចាក់សោប្រទេស​របស់រដ្ឋាភិបាល​គណបក្សឆ្វេងនិយម ។ ការចាក់សោប្រទេស​ប្រឆាំងកូវីដ​១៩នៅអេស្ប៉ាញ អនុវត្តជាង​២ខែកន្លងមកហើយ ។ ផ្នែកខ្លះ​បានបន្ធូរបន្ថយ ប៉ុន្តែនៅទីក្រុងធំៗពីរ នៅបន្តអនុវត្ត​ ។ 

មនុស្សរាប់ពាន់នាក់​នៅក្នុងប្រទេសអេស្ប៉ាញ​បាននិងកំពុងនាំគ្នាប្រឆាំងតវ៉ា​ចំពោះចំណាត់ការរដ្ឋាភិបាល​ដោះស្រាយ​ការឆ្លងរាតត្បាតពីវីរុស​កូរីដ​១៩ ។ នេះបើតាមការផ្សាយរបស់ប្រភពប៊ីប៊ីស៊ី ថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២០ ។ 

គណបក្ស​ស្តាំនិយម Vox បានជំរុញបាតុករ​បើកបររថយន្ត​​នៅតាម​ទីក្រុងធំៗ​ ដោយមិនចាំបាច់រក្សាទុករថយន្តរបស់ពួកគេ​តាមច្បាប់ឃ្លាតឆ្ងាយពីសង្គម​អ្វីនោះឡើយ ។ 

បាតុករក្នុងរដ្ឋធានី Madrid នាំគ្នាគ្រវីទង់ជាតិអេស្ប៉ាញ់ និងស្រែក​ទាមទារ​នាយករដ្ឋមន្ត្រីសង្គមនិយម Pedro Sanchez ចុះចេញពីតំណែង ។ 

គួរបញ្ជាក់ថា ប្រទេស​អេស្ប៉ាញ​បានដាក់បម្រាមត្រង់ចំណុចខ្លះខ្លាំងជាងគេបំផុត​នៅក្នុង​ប្លុកអឺរ៉ុបនេះ ដើម្បី​ទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ​១៩ តាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០រហូតមក ។ មកទល់ពេលនេះ អេស្ប៉ាញ​មានអ្នកឆ្លងកូវីដ​១៩ សរុប ២៣៥ ២៩០ នាក់ ក្នុងនោះបាត់បង់ជីវិត ២៨ ៦៧៨ នាក់ និង ១៥០ ៣៧៦ នាក់បានជាសះស្បើយ ។ 

សប្តាហ៍ថ្មីៗនេះ មានការបន្ធូរបន្ថយខ្លះៗ​ទៅលើការចាក់សោប្រទេស ប៉ុន្តែ​ទីក្រុង Madrid និង Barcelona នៅតែអនុវត្ត​ច្បាប់​ចាក់សោប្រទេសតឹងរ៉ឹងដដែល ក៏ព្រោះតែមានការរាតត្បាតខ្លាំង ។ ចាប់ពីថ្ងៃទី២៥ ខែឧសភា ទីក្រុងទាំងពីរនេះ អនុញ្ញាតប្រជាជនអាចចេញទៅទទួលានអាហារខាងក្រៅបាន និងជួបជុំគ្នាមិនលើសពី១០នាក់ ។ 

ពីរកន្លងមកនេះស្ថិតនៅក្នុងការចាក់សោប្រទេស សណ្ឋាគារ ភោជនីយដ្ឋាន ហាងបារ ព្រមទាំង​ឆ្នេរ​សមុទ្រ​ជាដើន​ត្រូវបិទទាំងអស់ ។ 

កាលពីថ្ងៃទី​២៣ ខែឧសភា បក្សប្រឆាំងនិយមស្តាំ​បានអំពាវនាវ​ឲ្យបើកសោប្រទេស ផ្តល់ការងារដល់​ពលរដ្ឋ ក៏ដូចជាស្តារសេដ្ឋកិច្ច​ឡើងវិញ ។ ក្នុងខែ​មីនា ការបាត់បង់ការងារប្រហែល​១លាននាក់ ។ សេដ្ឋកិច្ច​អេស្ប៉ាញ​ឆ្នាំនេះ​ប្រហែលធ្លាក់​១២ភាគរយ ដោយសារជំងឺរាតត្បាតនេះ ។ 

ក្រុមបាតុករ​បានអំពាវនាវ​នាយករដ្ឋមន្ត្រីដឹកនាំដោយគណបក្ស​និយមឆ្វេង​ឲ្យចុះចេញពីតំណែង​កាន់តែឆាប់ កាន់តែប្រសើរ ។

គួរបញ្ជាក់ថា​ បាតុកម្មនេះ ហាក់ពុំមានអំពើហិង្សាណាមួយកើតឡើងជាដុំកំភួននោះឡើយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9251049