ឧបនាយករដ្ឋមន្ត្រីលោក Wissanu Krea-ngarm បានមានប្រសាសន៍នៅថ្ងៃសៅរ៍ថា ក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសថៃ (NSC) ត្រូវបានតែងតាំងដោយនាយករដ្ឋមន្រ្តីថៃលោក ប្រាយុធចាន់អូចា ដើម្បីពិចារណាថាតើបម្រាមគោចរម៉ោង ១១យប់ដល់ម៉ោង ៤ ទៀបភ្លឺនាពេលបច្ចុប្បន្នគួរតែកាត់បន្ថយដល់ត្រឹមពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៤ព្រឹកឬយ៉ាងណា។
លោកបណ្ឌិត Wissanu ក៏បានលើកឡើងផងដែរថាការបិទសាលារៀននិងការពន្យារពេលចាប់ផ្តើមឆ្នាំសិក្សាថ្មីរហូតដល់ថ្ងៃទី១ ខែកក្កដា និងការប្រកាសឱ្យកូនសិស្សទាំងអស់សិក្សាពីចម្ងាយគឺជាការបំបែកក្រុមមនុស្សឱ្យឃ្លាតឆ្ងាយពីសង្គមមួយរយៈដើម្បីទប់ស្កាត់ការកើនឡើងនៃវីរុសកូវីដ-១៩។ លោកបណ្ឌិត Wissanu បានបញ្ជាក់យ៉ាងច្បាស់ថា វាមិនចាំបាច់នោះទេដែលមុខវិជ្ជាទាំងអស់ត្រូវតែបង្រៀន ឬនិស្សិតគ្រប់កម្រិតអប់រំទាំងអស់ត្រូវតែចូលរួមវគ្គសិក្សាពីចម្ងាយ។
រូបតំណាង
ឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីសាលា Chulabhorn និងវិទ្យាស្ថានអន្តរជាតិមួយចំនួនថា ប្រសិនបើពួកគេបានត្រៀមបើកសាលារៀនសាជាថ្មីមុនថ្ងៃទី១ ខែកក្កដាខាងមុខនេះក៏បានដែរឱ្យតែអាចធ្វើបានតាមលក្ខខណ្ឌនិងមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD