ខ្សែប្រយុទ្ធ Kai Havertz របស់ក្លិប Bayer Leverkusen កាន់តែធ្វើឱ្យក្លិបធំៗនៅអឺរ៉ុបចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទី ២គ្រាប់ ក្នុងការប្រកួតយកឈ្នះក្រុមម្ចាស់ផ្ទះ Borussia Monchengladbach ក្នុងលទ្ធផល ៣ទល់នឹង១ កាលពីយប់មិញ។
ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានក្លិបធំៗជាច្រើនចាប់អារម្មណ៍ចង់ចុះហត្ថលេខាជាមួយនៅរដូវក្តៅខាងមុខ បន្ទាប់ពីរូបគេតែងតែមានការស៊ុតបញ្ចូលទីឱ្យក្លិបនៅមួយរយៈចុងក្រោយនេះ ពោល គឺស៊ុតបញ្ចូលទីបាន ១០គ្រាប់ ពីការបង្ហាញខ្លួន ២៤ប្រកួត នៅក្នុងរដូវកាលនៃក្របខណ្ឌ Bundesliga។
មានសេចក្តីរាយការណ៍ថា ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីបណ្តាក្លិបដូចជា Manchester United, Chelsea និង Liverpool ផងដែរ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗមកនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore