Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ-១៩ចំនួន៣នាក់ និងមិនមានអ្នកស្លាប់ថ្មីនោះទេ

កាលពីថ្ងៃសៅរ៍រដ្ឋាភិបាលថៃបានរាយការណ៍ពីករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ-១៩ចំនួនបីនាក់​ ដែលក្នុងនោះមានជនជាតិអ៊ីតាលីម្នាក់រស់នៅខេត្តភូកេត និងជនជាតិថៃចំនួនពីរនាក់ដែលបានវិលត្រឡប់មកពីបរទេសវិញ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុង​ប្រទេសបានកើនឡើងដល់ ៣០៤០នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ។

​វេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល​រដ្ឋបាលស្ថាន​ភាពវីរុសកូវីដ-១៩ បានមានប្រសាសន៍ថា អ្នកជំងឺជនជាតិអ៊ីតាលីមានអាយុ ៤៩ឆ្នាំ​បានគេធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសុក្រ។ មុនធ្លាក់ខ្លួនឈឺ​អ្នកជំងឺធ្លាប់​ទៅកន្លែងដែលមានមនុស្សកុះករ។ ក្រុមឆ្លើយតបគ្រាអាសន្ននៃខេត្ត​ភូកេតបាននិយាយថា គាត់ជាវិស្វករ​ ធ្លាប់​ទៅធ្វើការនៅ​ Shanghai ហើយបានមកស្នាក់នៅ​សណ្ឋាគារមួយក្នុងស្រុក Talang ​កាលពីពាក់កណ្តាលខែមីនា។ គាត់និងកូនៗរបស់គាត់បានទៅមន្ទីរពេទ្យឯកជនមួយកន្លែងដើម្បីធ្វើតេស្តត្រៀមសម្រាប់ការវិលត្រឡប់ទៅប្រទេសចិនវិញ។ កូនៗរបស់គាត់ដែលមានអាយុ ១០ឆ្នាំ និង ១៥ឆ្នាំបានធ្វើតេស្តអវិជ្ជមាននៃវីរុសកូវីដ-១៩។ 

រូបតំណាង

លោកវេជ្ជបណ្ឌិត Panprapa បាន​មានប្រសាសន៍ថា អ្នកឆ្លងទីពីរ​ជានិស្សិតប្រុសជនជាតិថៃអាយុ ២៤ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេសអេហ្ស៊ីបវិញនៅថ្ងៃទី៨ ខែឧសភាហើយ​ត្រូវបានដាក់ឱ្យនៅក្នុងមណ្ឌលដាច់ដោយឡែករបស់រដ្ឋនៅខេត្ត​ Chon Buri។ នៅថ្ងៃទី៩ ខែឧសភាគាត់ក្អកនិងរាគប៉ុន្តែការធ្វើតេស្តនៅពេលនោះគឺអវិជ្ជមាន។ ​ការធ្វើតេស្តម្តងទៀត​នៅថ្ងៃទី២០ ខែឧសភាបានបង្ហាញថាគាត់បានឆ្លង​វីរុសនេះ។ អ្នកជំងឺទី៣ គឺជាបុគ្គលិកស្ប៉ា​ម្នាក់ មានអាយុ ៤៣ឆ្នាំ ភេទស្រី ហើយនាងបានវិលត្រឡប់មកពីប្រទេសឥណ្ឌាវិញនៅថ្ងៃទី១៧ ខែឧសភា ហើយ​ត្រូវដាក់ឱ្យនៅដាច់ដោយឡែករបស់រដ្ឋនៅខេត្តChon Buri។ នៅថ្ងៃទី៩ ខែឧសភានាងចាប់ផ្តើមមានអាការគ្រុនក្តៅ ក្អក និងឈឺក្បាល ហើយបានធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅថ្ងៃទី២១ ឧសភា។ វេជ្ជបណ្ឌិត Panprapa បាន​បញ្ជាក់ថា ​មានអ្នកជំងឺចំនួន ៦ នាក់ថ្មីបានជាសះស្បើយ​ និងមិនមានអ្នកស្លាប់ថ្មីទេដែលធ្វើឱ្យចំនួនអ្នកស្លាប់​នៅតែរក្សាចំនួន ៥៦នាក់ដដែល។ មកទល់ថ្ងៃនេះមានតែអ្នកជំងឺ ៦៨នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

នៅភូកេតមានមនុស្ស ២០៩នាក់បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ហើយមាន ៣នាក់បានស្លាប់និង ១៤ នាក់ទៀតកំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

កែសម្រួលដោយ៖​ ភារ៉ា

ប្រភព៖​ Bangkok Post

from: https://tnaot.com/km/m/detail/article/9249846