Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុគ្គលិកបម្រើការងារក្នុងអាកាសយានដ្ឋានភ្នំពេញម្នាក់ ធ្វើអត្តឃាតចង.កដោយពុំដឹងមូលហេតុ

នៅវេលាម៉ោង ០៨និង៤៩នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នេះមានករណីបុរសម្នាក់ជាបុគ្គលិកបម្រើការងារក្នុងអាកាសយានដ្ឋានភ្នំពេញ សម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡាយ គឹមឡា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកបម្រើការងារក្នុងអាកាសយានដ្ឋានភ្នំពេញ ផ្នែក Check In។

ប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះបានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុជនរងគ្រោះបានដើរថតវីដេអូ ដោយរៀបរាប់ជាពាក្យសម្តីមានន័យថា “សូមអភ័យទោសដល់ក្រុមគ្រួសារ មេត្តាកុំកើតទុក្ខអី” លុះដល់ថ្ងៃកើតហេតុស្រាប់តែសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយពុំដឹងមូលហេតុបែបនេះទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យលើសាកសព និងបានឱ្យដឹងថា ជនរងគ្រោះពិតជាបានសម្លាប់ខ្លួនដោយធ្វើអត្តឃាតពិតប្រាកដមែន ទើបប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងរៀបចំពិធីបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9249402