Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិតជាគួរអោយសរសើរមែន! នាងពិការដៃសង្ខាងតែអាចរៀនចេះបើកយន្ដហោះ និងមានជំនាញជាច្រើនមនុស្សធម្មតាខ្លះមិនអាចធ្វើបាន!

ថ្ងៃនេះ Anarchak សូមលើកជូុនប្រិយមិត្តនូវរឿងជំរុញទឹកចិត្តខ្លាំងក្លាមួយ ពីនារីម្នាក់ដែលកើតមកពុំមានដៃទាំងសង្ខាងតែអាចរៀនចេះបើកយន្ដហោះ និងមានជំនាញជាច្រើនមនុស្សធម្មតាខ្លះមិនអាចធ្វើបាន។

នាងឈ្មោះចេស៊ីកា ខក់ (Jessica Cox) ជាកូនកាត់ហ្វ៊ីលីពីន អាមេរិកាំង។ ទោះកើតមកពុំមានដៃទាំងសង្ខាងដូចមនុស្សទូទៅ នាងមិនបានអស់សង្ឃឹមក្នុងឆាកជីវិតឡើយ។ កាលអាយុត្រឹម ១០ ឆ្នាំ​នាងបានផ្ដើមហាត់តៃក្វាន់ដូ និងបានខ្សែក្រវាត់ខ្មៅនៅបួនឆ្នាំបន្ទាប់។ 

លុះអាយុ ១៧ ឆ្នាំនាងបានទទួលអាជ្ញាបណ្ឌបើកបររថយន្ដដោយកាន់ចង្កូតដោយប្រើជើងទាំងពីរ។ ដល់អាយុ ២២ ឆ្នាំនាងចាប់ផ្ដើមរៀនបើកយន្ដហោះ ហើយបីឆ្នាំបន្ទាប់នាងក៏ទទួលអាជ្ញាបណ្ឌបើកយន្ដហោះ និងបំបែកកំណត់ត្រាពិភពលោកជាស្ដ្រីបើកយន្ដហោះដោយប្រើជើងដំបូងបំផុត។

មិនត្រឹមតែប៉ុណ្ណោះ នាងអាចធ្វើសកម្មភាពផ្សេងៗយ៉ាងជំនាញដែលមនុស្សធម្មតាមួយចំនួនមិនអាចធ្វើបានផងដូចជា ជិះក្ដារលើសមុទ្រ លេងព្យាណូ និងមុជទឹកជម្រៅជ្រៅជាដើម។ 

នាងក៏អាចបំំពេញការងារប្រចាំថ្ងៃដោយប្រើជើងទាំងពីរបានយ៉ាងជំនាញដូចជា វាយកំព្យូទ័រ ចងខ្សែស្បែកជើង ដុសធ្មេញ សិតសក់ ផាត់មុខជាដើម។

ទាំងអស់នេះបានមកដោយសារតែការមិនបោះបង់ មិនអន់ចិត្តនិងវាសនា តែប្រែក្លាយភាពពិការនោះទៅជាកម្លាំងជម្រុញចិត្តនាងឱ្យពុះពារមិនឱ្យអ្នកដទៃមើលស្រាលនាងបានទៅវិញ៕

from: https://tnaot.com/km/m/detail/article/9249143