![](https://kh.tnaot.com/wp-content/uploads/2020/08/699f3d7cd8a011eaba5b5185d252a44c.jpg)
រូបសម្រស់គឺជាភាពទាក់ទាញមួយ ដែលធ្វើឲ្យតារាមួយចំនួនខិតខំសម្រិតសម្រាំង និងព្យាយាមថែរក្សាសម្រស់របស់ខ្លួន ធ្វើយ៉ាងណាឲ្យមើលទៅមានភាពទាក់ទាញ។ លើសពីនេះទៀតភាពស្រស់ស្អាត និងរូបសង្ហាអាចធ្វើឲ្យពួកគេ កាន់តែមានភាពល្បីល្បាញ និងងាយស្រួលក្នុងការរកទីផ្សាផ្នែកសិល្បៈផងដែរ។ ខាងក្រោមនេះយើងនឹងបង្ហាញពី តារាសម្តែងប្រុសថៃ ៧ រូបដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងសង្ហា ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។
១. James Jirayu
James Jirayu គឺជាតារាប្រុសមួយរូបដែលមានមុខមាត់ស្រស់ស្អាតបែបកូនក្មេង និងរូបរាងសង្ហាខ្ពស់ស្រលះ។ គួរបញ្ជាក់ផងដែរថា លោក មានចំនុចពិសេសដែលអាចទាក់ទាញទស្សនិកជនបាន តាមរយៈស្នាមញញឹមដ៏គួរឱ្យស្រឡាញ់របស់ខ្លួន។
២. Blue Pongtiwat
Blue Pongtiwat ត្រូវបានគេស្គាល់យ៉ាងច្បាស់បន្ទាប់ពីបានសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ដ៏ធំមួយ ដែលមានចំណងជើងថា“ Krong Karm” ។ ឥឡូវនេះលោកបានក្លាយជា តារាសម្តែងមួយរូបដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។ អ្វីដែលរឹតតែទាក់ទាញនោះ គឺរាល់ពេលដែលលោកបង្ហាញស្នាមញញឹមម្តងៗ មានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ។
៣. Saint Suppapong
Saint Suppapong ជាតារាសម្តែងវ័យក្មេងដែលមានរូបរាងសង្ហា និងគួរឲ្យស្រលាញ់មួយរូប។ លោកមានកេរ្តិ៍ឈ្មោះល្បីល្បាញបន្ទាប់ពីសម្តែងនៅក្នុងរឿងភាគទូរទស្សន៍មួយ មានចំណងជើងថា “Love By Chance”។ Saint Suppapong មានចំនុចទាក់ទាញនៅត្រង់មុខ និងភ្នែកដែលមើលទៅមានភាពស្រស់ស្អាតខ្លាំង។
៤. Chimon Wachirawit
Chimon Wachirawit ក៏ជាតារាសម្តែងប្រុសមួយរូបដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងសង្ហាផងដែរ។ លោកមានចំនុចពិសេសនៅត្រង់បបូរមាត់ ភ្នែក ច្រមុះ និងទម្រង់មុខ ដែលមើលទៅមានភាពទាក់ទាញភ្នែករបស់ទស្សនិកជនដែលនិយមគាំទ្រ។
៥. Kongthap Peak
Kongthap Peak មានកេរ្តិ៍ឈ្មោះល្បីល្បាញបន្ទាប់ពីបានចូលរួមសម្តែងនៅក្នុងការប្រគំតន្រ្តីរបស់ផលិតផល “X 101” នៅក្នុងប្រទេសកូរ៉េ។ សម្រាប់ឆ្នាំនេះលោកក៏បានសម្តែងនៅក្នុងរឿងភាគមួយដែលមានចំណងជើងថា “Dare to Love: Hai Ruk Pipaksa”។ លើសពីនេះទៀតក្នុងពេលឆាប់ៗនេះលោកក៏ត្រៀមសម្តែងនៅក្នុងរឿងថ្មីមួយដែលមានការចូលរួមសម្តែងពីកញ្ញា Bella Ranee ផងដែរ។
៦. Donut Phattharapon
Donut Phattharapon ជាតារាសម្តែងពន្លកថ្មីដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងសង្ហាមិនចាញ់តារាប៉ុន្មានរូបខាងលើឡើយ។ លោកគឺជាតារាសម្តែងប្រុសមួយរូបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៧ ។ ចំពោះចំនុចពិសេសរបស់លោក គឺស្នាមញញឹមដែលធ្វើទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង។
៧. Bas Suradet
លោក Bas Suradet ជាតារាសម្តែងវ័យក្មេងដែលមានអាយុ ២១ ឆ្នាំ រួមជាមួយមុខមាត់គួឲ្យស្រលាញ់ និងរូបរាងសង្ហា។ ថ្មីៗនេះលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជននៅពេលដែលបានសម្តែងនៅក្នុងខ្សែភាពយន្តភាគ មានចំណងជើងថា“ 2Moons” ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ GMM TV។ បច្ចុប្បន្ននេះលោកបានក្លាយជាសមាជិកមួយរូបនៅក្នុងក្រុម SBFIVE ។ គួរបញ្ជាក់ដែរថាលោកមានចំនុចទាក់ទាញមហាជននៅត្រង់ទឹកមុខញញឹមស្រស់ស្អាត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update