Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Higuain ចង់ចូលនិវត្តន៍ជាមួយក្លិបចាស់ River Plate នៅប្រទេសអាហ្សង់ទីន

ខ្សែប្រយុទ្ធ Gonzalo Higuain កំពុងរារែកចិត្តមិនដឹងត្រូវផ្លាស់ទៅលេងឱ្យក្លិបណានៅពេលអនាគត ស្របពេលដែលមានក្លិបជាច្រើនចាប់អារម្មណ៍ចង់បាននៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានក្លិបនៅលីគកំពូលអាមេរិកចាប់អារម្មណ៍ចង់បាន ដោយរួមមានដូចជាក្លិប LA Galaxy និង DC United។

យ៉ាងណាក៏ដោយខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះ នៅមិនទាន់ច្បាស់ខ្លួនឯងថានឹងត្រូវចាកចេញពី Juventus ទៅណានោះទេ ក៏ប៉ុន្តែខ្លួនគេផ្ទាល់មានបំណងចង់ទៅលេងឱ្យក្លិបចាស់ River Plate នៅឯប្រទេសកំណើត ហើយនឹងចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់តែម្តង។ Higuain បានក្លាយជាកីឡាករអាជីពដំបូងជាមួយនឹងក្លិប River Plate របស់ប្រទេស អាហ្សង់ទីន នៅក្នុងឆ្នាំ២០០៥ ក្រោយមកសមត្ថភាព និងទម្រង់លេងយ៉ាងល្អរបស់ខ្សែប្រយុទ្ធរូបនេះ បានធ្វើឱ្យក្លិប Real Madrid សម្រេចចិត្តចុះហត្ថលេខាយកមកលេងនៅឆ្នាំ២០០៦ រហូតដល់ ឆ្នាំ២០១៣។ ក្រោយមកទៀតរូបគេបានលេងឱ្យក្លិបផ្សេងទៀតជាច្រើនផងដែរ ដោយរួមមាន Napoli, AC Milan, Chelsea និងបច្ចុប្បន្នកំពុងលេងឱ្យ Juventus។

ថ្មីៗនេះ Higuain បាននិយាយប្រាប់ទូរទស្សន៍អាហ្សង់ទីន TyC Sports ថា៖ “ River Plate គឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំ មុនពេលខ្ញុំបានទៅលេងនៅ Real Madrid ប៉ុន្តែឥឡូវនេះខ្ញុំមិនច្បាស់ខ្លួនឯងថាត្រូវបន្តលេងនៅទីណាទៀតនោះទេ។ Marcelo Gallardo (គ្រូបង្វឹកក្លិប River Plate) ពិតជាអស្ចារ្យណាស់ គាត់បានដឹកនាំ River Plate ឱ្យស្ថិតនៅលេខរៀងទី ២។ ខ្ញុំគិតថាអាចនឹងត្រឡប់ទៅ River Plate ម្តងទៀត ហើយខ្ញុំនឹងចូលនិវត្តន៍នៅទីនោះតែម្តង”។

សម្រាប់រដូវកាលនេះ ខ្សែប្រយុទ្ធ Higuain បានបង្ហាញខ្លួនឱ្យក្លិប Juventus ចំនួន ២៥ ប្រកួតជាមួយនឹងការស៊ុតបញ្ចូលទីចំនួន ៥ គ្រាប់ផងដែរនៅក្នុងក្របខណ្ឌ Serie A របស់ប្រទេស អ៊ីតាលី៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9248516