Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្ដេចតេជោ៖ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារ

ភ្នំពេញ៖ ក្រោយកម្ពុជារកឃើញករណីឆ្លងចំនួន ២នាក់បន្ថែម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តអំពាវនាវជាថ្មីម្ដងទៀត ក្នុងការប្រុងប្រយ័ត្នចំពោះមេរោគដ៏កាចសាហាវកូវីដ១៩។

សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចថា កាលពីសប្តាហ៍មុនប្រទេសយើងបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយទាំង ១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២នាក់មកវិញ។ ស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ គឺបានកើនឡើងរហូតដល់ជិត ៥លាននាក់ ដែលមានអ្នកស្លាប់ជាង ៣០ម៉ឺននាក់ ។ ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណាស់ដែលកំពុងវាយលុកលើ ២១៦ ប្រទេស។

សម្ដេចតេជោ ក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងដ៏កាចសាហាវនេះ។ ត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ, ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ។ បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្ទមកលេខ ១១៥។ 

សម្ដេចនាយកបានសង្កត់ធ្ងន់ថា សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើងផងដែរ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន។ សូមស្តាប់នឹងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9248252