អនាគតរបស់កីឡាករ Odion Ighalo នៅក្លឹបបិសាចក្រហម ហាក់មានមន្ទិលនៅឡើយ ស្របពេលដែលសាម៉ីខ្លួននិយាយថា ខ្លួនសប្បាយចិត្តបើទោះជាបន្តនៅ Man Utd រឺវិលត្រឡប់ទៅក្លឹបដើមShangHai Shenhua វិញក៏ដោយចុះ។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំត្រូវបានខ្ចីជើងពីក្លឹបនៅប្រទេសចិន មក Man Utd កាលពីខែមករា ក្រោយពេលខ្សែប្រយុទ្ធ Rashfordរងរបួសខ្នង ហើយការខ្ចីជើងនេះនឹងបញ្ចប់នៅខែ ឧសភានេះ។
ក្រោយអវត្តមាន Rashford កីឡាករ Ighalo បានទទួលការចាប់អារម្មណ៏យ៉ាងខ្លាំងក្រោយសុទ្ធបាន៤ គ្រាប់ និង បញ្ចូនបាល់១គ្រាប់ក្នុងការប្រកួតចំនួន៨ចុងក្រោយ។ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្ននេះ Rashford បានប្រសើរឡើងហើយ ហើយ Man Utd លែងមានការព្រួយបារម្មណ៏អំពីការវិលត្រឡប់ទៅក្លឹបដើមវិញរបស់Ighalo ផងដែរ។
គួររម្លឹកផងដែរថា កុងត្រារបស់ Ighaloនឹងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែឧសភា ពោលគឺត្រឹមចុងរដូវនេះឯង។