Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិក ទាមទារកែទម្រង់​ WHO ជាបន្ទាន់ក្នុងពេលនេះ

អាមេរិក បានស្នើឲ្យបើកការស្រាវជ្រាវដោយឯករាជ្យ ទាំងស្រុង និងកែទម្រង់អង្គការសុខភាពពិភពលោក (​WHO) ជាបន្ទាន់​ ក្នុងពេលនេះតែម្តង ដោយមិនរង់ចាំឡើយ។ កន្លងមក ​ប្រធាន ​WHO ​បានប្រកាសថា WHOនឹងស្រាវជ្រាវ ហើយកែទម្រង់ ក្រោយបញ្ចប់ការឆ្លងរាលដាល​កូវីដ​១៩។

សារព័ត៌មាន​ CNA ​បានផ្សាយថា កាលពីថ្ងៃទី​២២ ខែឧសភា អាមេរិក បានស្នើដល់អង្គការសុខភាពពិភពលោក (WHO) ឲ្យស្រាវជ្រាវជាបន្ទាន់ ស្តីអំពីប្រភព នៃកូវីដ​១៩​។ កាលពីថ្ងៃទី​២២ ខែឧសភា ​គណ:កម្មការ​ដឹកនាំ​ WHO មានសមាជិក ៣៤​រូប ក្នុងនោះមានអាមេរិក​​ បានបើកកិច្ចប្រជុំ រយៈពេល​៣ម៉ោង។ មន្ត្រីអាមេរិកប្រចាំនៅអង្គការសុខភាពពិភពលោក​ បានលើកឡើង​ថា អាមេរិកមិនចង់​ចំណាយ​ពេលវេលា​ឥតប្រយោជន៍​ទៀតឡើយ​ គឺត្រូវតែកែប្រែជាបន្ទាន់ ដោយមិនអាចរង់ចាំទៀតឡើយ។

នៅក្នុងលិខិតផ្ញើទៅកាន់អគ្គនាយក​ ​WHO ​លោក​ Tedros កាលពីដើមសប្តាហ៍​ ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានដកអាមេរិក ចេញពី​អង្គការ​ WHO ​ និងផ្តាច់ជំនួយជារៀងរហូត បើមិនកែទម្រង់ ក្នុងរយៈពេល ៣០ថ្ងៃនោះទេ។

លោក​ Giroir ​មន្ត្រីអាមេរិកប្រចាំនៅអង្គការ ​WHO  បានបញ្ជាក់ កាលពីថ្ងៃទី​២២ ខែឧសភាថា ​«យើងត្រូវការស្រាវជ្រាវដោយតម្លាភាពទាំងស្រុង ដោយមានការចូលរួមពីប្រទេសជាសមាជិក​។ លោក​បានស្នើឲ្យ​បើកការស្រាវជ្រាវ​ជាបន្ទាន់ នៅពេលនេះ៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9247014