Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាវាយសីពិភពលោកមានបំណងចាប់ផ្តើមឡើងវិញនៅ ខែកញ្ញានេះ

ទីក្រុង KUALA LUMPUR: កីឡាវាយសីពិភពលោកសង្ឃឹមថា នឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខនេះ ដោយប្រកាសពីកាលវិភាគដែលបានកែសម្រួលឡើងវិញជាមួយនឹងការប្រកួតជាច្រើនដែលត្រូវបានផ្លាស់ប្តូរ ឬលុបចោលដោយសារតែការឆ្លងមេរោគកូវីដ-១៩ ។

សហព័ន្ធកីឡាវាយសីពិភពលោកបាននិយាយថា នឹងចាប់ផ្តើមដំណើរការជាថ្មីនៅកោះតៃវ៉ាន់នៅថ្ងៃទី១ ខែកញ្ញា ដោយមានការប្រកួតចំនួន១៦ ដែលនឹងត្រូវរៀបចំឡើងសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រពិភពលោកនៅទីក្រុងក្វាងចូវ ប្រទេសចិន ចាប់ពីថ្ងៃទី១៦ ខែធ្នូ ។

ការប្រកួតធំៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសឥណ្ឌាស្ថិតក្នុងចំណោមការប្រកួត ដែលត្រូវបានរៀបចំឡើងវិញ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រពិភពលោកត្រូវបានរុញច្រានវិញមួយសប្តាហ៍ ។

រូបតំណាង

កម្មវិធី Thailand Open នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ១-៦ ខែធ្នូ។ ប៉ុន្តែការប្រកួតវាយសីអាស៊ី និងពានរង្វាន់លីគកំពូលអាស៊ីគឺស្ថិតនៅក្នុងបញ្ជីនៃព្រឹត្តិការណ៍ដែលត្រូវបានលុបចោលចំនួន១០ ខណៈព្រឹត្តិការណ៍៥ទៀត ត្រូវបានផ្អាក។ រីឯការប្រកួតជើងឯកពិភពលោក The Thomas and Uber Cup នៅតែស្ថិតក្នុងកាលវិភាគនៃការកែសម្រួល ។

រូបតំណាង

អគ្គលេខាធិការ BWF លោក Thomas Lund បានលើកឡើងថា មិនមានការធានានៃដំណើរការព្រឹត្តិការណ៍ទាំងអស់នោះ នឹងរលូនដូចការគ្រោងទុកនោះទេ ។

រូបតំណាង

ព្រឹត្តិការណ៍ BWF បានផ្អាករាល់ការប្រកួតទាំងអស់នៅពាក់កណ្តាលខែមីនា ស្របតាមពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានចាប់ផ្តើម ។

នៅទីក្រុងបាងកក ប្រធានសមាគមកីឡាវាយសី នៃប្រទេសថៃ លោក Patama Leeswadtrakul កីឡាករក្រុមជម្រើសជាតិ និងមន្ត្រីប៉ូលីសបានរួមគ្នាចែកអំណោយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅ Sois Bonkai, Plukjit, Polo និង Ruamruedee កាលពីថ្ងៃសុក្រ។

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9246903