Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ករណីឆ្លងថ្មីលើស្រ្តីជនជាតិខ្មែរ ១នាក់ទៀត ក្រោយពីត្រឡប់មកពីអាមេរិកវិញ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ (Covid-19) ដែលជាករណីថ្មី ១នាក់បន្ថែមទៀត កើតលើស្រ្តីជនជាតិខ្មែរម្នាក់ ក្រោយពីត្រឡប់មកពីសហរដ្ឋអាមេរិក និងបានបន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជា។ នេះបើតាមការជូនដំណឹងរបស់ក្រសូងសុខាភិបាល នាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។

ស្រ្តីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ឆ្លងកាត់ជើងបន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់ស្រ្តីរូបនេះ បានឱ្យដឹងថា ខ្លួនបានទៅសហរដ្ឋអាមេរិក ក្នុងទីក្រុងញូយ៉ក តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយបានបន្តរស់នៅទីនោះមួយរយៈ ដោយមានការបិទជើងហោះហើរ មិនអាចធ្វើដំណើរត្រឡប់មកវិញមិនបាន។

បច្ចុប្បន្ន ក្រសួងបានបញ្ជូនអ្នកជំងឺ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះរួចហើយ។

សូមជម្រាបថា ជំងឺកូវីដ១៩ (Covid-19) បានកើតមាននៅកម្ពុជាសរុប ១២៤នាក់ ដែលមានស្រ្តីចំនួន ៣៩នាក់ និងបុរស ៨៥នាក់។ ក្នុងនោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១២២នាក់ រួមមាន ជនជាតិខ្មែរ ៥២នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ៕

 

from: https://tnaot.com/km/m/detail/article/9246866