Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលរដ្ឋហាក់នៅតែមិនគោរពច្បាប់ចរាចរណ៍ ខណៈ២៤នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះ៥នាក់ស្លាប់

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់ និងរបួសធ្ងន់ចំនួន ១០នាក់ ស្រាល៩នាក់(ស្រី៣នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង នៅទូទាំងប្រទេសថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចេញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែឧសភាម្សិលមិញ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ២៤នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៩លើក។

គួរឱ្យដឹងដែរថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ រាជរដ្ឋាភិបាលបានអនុវត្តនច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយដាក់ទោសយ៉ាងធ្ងន់ធ្ងរលើជនណាល្មើសច្បាប់ ជាពិសេសបើកបរពេលស្រវឹង។ ការអនុវត្តនច្បាប់ផ្លូវគោកថ្មីនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ទ្រព្យសម្បត្តិទាំងគ្រួសារ និងប្រទេសជាតិ ធំធេងណាស់៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9246769