បុរសម្នាក់មានមុខរបរចូលព្រៃប្រកបរបរចិញ្ចឹមជីវិត បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ផ្ទុះគ្រាប់មីនប្រភេទ៦៩ ដែលសល់ពីសម័យសង្ក្រាម បណ្តាលឱ្យដាច់ជើងខាងស្តាំ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ពុធ វ៉ាន់ ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិអូរនាង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលផ្លូវចូលព្រៃហាក់ពិបាកធ្វើដំណើរចូលជាខ្លាំង៕ ដោយ ៖ សុង យូ