រឿងភាគថ្មី Mark និង Mew កំពុងល្បីខ្លាំង មានអ្នកគាំទ្រជាច្រើនខមមិនស្នើសុំឱ្យដាក់ Subtitle មិនឈប់
រឿងភាគថ្មីរវាង Mark Prin និង Mew Nittha មកទល់ពេលនេះចេញបាន ៩ភាគហើយ ឃើញថាមានចំនួនអ្នកចុច ចូលទស្សនារាប់ពាន់ក្នុងមួយភាគៗ។ ម៉្យាងវិញទៀត រឿង «My husband in law» នេះក៏ ជាការដឹកនាំសម្ដែងដោយផ្ទាល់ពីតារាស្រីជួរមុខ Anne thongprasom ផងដែរ។
នៅតាមវីដេអូឃ្លីបរឿងមួយៗភាគ មានហ្វេនៗយ៉ាងច្រើនបានខមមិនស្នើសុំអោយខាងផលិតកម្មកម្សាន្តប៉ុស្តិ៍លេខ៣ថៃ សរសេរដាក់ Subtitle ភាសាអង់គ្លេសនៅពីក្រោមការសន្ទនានៃតួអង្គនីមួយៗ ដើម្បីបន្ថែមភាពងាយស្រួលដល់ការទស្សនា និងអាចយល់ពីសាច់រឿងកាន់ច្បាស់ជាងមើលតែរូបភាព ព្រោះក្រៅពីជនជាតិថៃ រឿង «My husband in law» មានអ្នកគាំទ្រយ៉ាងច្រើនមកពីជាតិសាសន៍ដទៃមិនតិចនោះដែរ។
ទាំងនេះសរបញ្ជាក់ថា ភាពយន្តថ្មីមួយរឿងនេះមានចំនួនអ្នកគាំទ្រច្រើនគួរអោយកត់សម្គាល់ ព្រោះតាមរយៈវីដេអូឃ្លីបភាគនីមួយៗមិនដល់មួយសប្ដាហ៍ កើនចំនួនអ្នកចុចចូលទស្សនារហូតជិតដល់ខ្ទង់លាន។
ដូច្នេះ សង្ឃឹមថាតាមរយៈការខមមិនស្នើឥតឈប់ឈរពីអ្នកគាំទ្រ នឹងធ្វើអោយភាគក្រោយមានអក្សរអង់គ្លេសរត់ពីក្រោមសាច់រឿងនេះ៕