Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ទោះបីជាប្រទេសថៃមិនមានអ្នកឆ្លងវីរុសថ្មី ប៉ុន្តែប្រជាជនមិនគួរភ្លេចខ្លួនឡើយ

អ្នកនាំពាក្យ​អំពីស្ថានភាពវីរុសកូវីដ-១៩របស់រដ្ឋាភិបាលថៃបានថ្លែង​នៅព្រឹកថ្ងៃសុក្រនេះថា គ្មានករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ-១៩នោះទេ ​ប៉ុន្តែប្រជាជនគួរតែប្រុងប្រយ័ត្នឱ្យបានច្រើន​ពីព្រោះ យើងមើលមិនដឹងទេថាតើអ្នកនៅក្នុងសហគមន៍មានអ្នកផ្ទុកវីរុសឬអត់។

យោងតាមលោកវេជ្ជបណ្ឌិតTaweesilp Visanuyothin បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែឧសភាមានមនុស្សចំនួន ៤៥នាក់បានធ្វើតេស្តវិជ្ជមាន​កូវីដ-១៩។ ក្នុងនោះមាន ២០នាក់​បានឆ្លងជំងឺនៅក្នុងប្រទេសដទៃទៀតហើយត្រូវបានគេបញ្ជូនទៅប្រទេសថៃវិញ និងមាន ២៥នាក់ផ្សេងទៀតបានឆ្លងជំងឺក្នុងស្រុក។

រូបតំណាង

វេជ្ជបណ្ឌិត Taweesilp ​បន្ថែមថា អ្នកជំងឺទាំង ២៥ នាក់បានរស់នៅក្នុងសហគមន៍​ជា​ប្រចាំថ្ងៃ ហើយនេះជាសញ្ញាបង្ហាញថាអ្នកផ្ទុកមេរោគនៅតែមាននៅទីនោះ។ ដូច្នេះមនុស្សមិនគួរ​ភ្លេចខ្លួននោះទេ។ ក្នុងចំណោមអ្នកឆ្លងទាំង ៣០៣៧នាក់​ មានអ្នកជំងឺ ២៩១០ បាន​ជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ហើយបច្ចុប្បន្នមានអ្នកជំងឺ ៧១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានអ្នកស្លាប់នៅរក្សាចំនួន​ ៥៦នាក់ដដែល។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះអ្នកឆ្លងវីរុសកូវីដ-១៩ ​ទូទាំងពិភពលោកមានចំនួនសរុប ៥.១៩លាននាក់ និងមានមនុស្សស្លាប់ចំនួន ៣៣៤៦២១នាក់។

រូបតំណាង

លោកវេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថាសហរដ្ឋអាមេរិកមាន​អ្នកឆ្លងច្រើនបំផុតគឺ ១.៦២ លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ៩៦៣៥៤ នាក់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9243354