ព្រឹត្ដិការណ៍កីឡាក្នុងប្រទេសកម្ពុជា នឹងត្រូវបើកដំណើរការវិញ ដោយពុំមានអ្នកទស្សនា ចាប់ពីខែមិថុនា តទៅ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណ២:កម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ covid-19 បានឲ្យដឹងថា ព្រឹត្ដិការណ៍កីឡាជាតិផ្សេងៗក្នុងប្រទេសកម្ពុជា នឹងត្រូវបើកដំណើរការឡើងវិញ ដោយពុំមានអ្នកទស្សនាឡើយ ចាប់ពីខែមិថុនា តទៅ។
យោងតាមចំណាត់ការដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា ចុះថៃ្ងទី២១ ខែឧសភា ឆ្នាំ២០២០ លើរបាយការណ៍ស្ដីពីលទ្ធផលប្រជុំរវាងក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍ និងក្រសួងអប់រំ បានពិនិត្យមើលទៅលើការបើកឡើងវិញនូវវិស័យកីឡា ដោយត្រូវគោរពតាមលក្ខខណ្ឌដែលបានចែងក្នុងសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោមនេះ៖
ដូច្នេះមានន័យថា កីឡាជាតិផ្សេងៗ នឹងត្រូវដំណើរការឡើងវិញ ដោយមិនអនុញ្ញាត្ដឲ្យលើសពី១០០នាក់ នៃសមាជិកក្លឹបដែលចូលរួមប្រកួត និងមិនមានអ្នកទស្សនាចូលមើលឡើយ ខណ:ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិនៃកីឡាផ្សេងៗក៏អនុញ្ញាត្ដវិញដែរ៕
ដោយ៖ សុគន្ធតារា