Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិចិនម្នាក់ ដើរឆ្លងផ្លូវសុខៗ ស្រាប់តែម៉ូតូបុករបួសធ្ងន់ទាំងអស់គ្នា

ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិចិនម្នាក់ដើរឆ្លងកាត់ផ្លូវសុខៗស្រាបតែមានម៉ូតូមួយគ្រឿងបើកលឿនជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។ ហេតុការនេះបង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៥០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១ និង៤២ ចំណុចភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពពីប្រជាពលរដ្ឋបានឃើញហេតុការបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខតាកែវ 1C-5446 ជិះគ្នា ២នាក់បើកបរក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសជនជតិចិនម្នាក់ ដើរឆ្លងផ្លូវពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ទាំង៣នាក់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចបានដឹងថា អ្នកទាំង៣ មានឈ្មោះ ទី១ អ្នកបើកបរ ឈ្មោះ សុខ រក្សា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី២ ជាអ្នកនៅខាងក្រោយមានឈ្មោះ នៅ ផានិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៣ ឈ្មោះ JIANG SHENGLIANG ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA0101947 ស្នាក់នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងយកវត្ថុតាងម៉ូតូរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង រងចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9242938