ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា បានបង្ហាញពីវិធី Report ហ្គេម Jumpy Jumpy ដែលកំពុងធ្វើឱ្យមានចលាចលជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈហ្គេមនេះបានធ្វើឱ្យមានភាពយល់ច្រលំជាខ្លាំង។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ហ្គេមមួយចំនួនដែលមានឈ្មោះ Jumpy Jumpy និង Lyto Different Color ដែលជាប្រភេទហ្គេមលេងកំសាន្តជាយូរមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ មានបងប្អូនអ្នកប្រើប្រាស់បានយកហ្គេមនេះមកបន្ថែមពាក្យអសីលធម៌លើចំណងជើងអត្ថបទដូចជា “ជំពាក់លុយគេឱ្យចេះសងផង…” ជាដើម។ ការបន្ថែមពាក្យពេចន៍នេះធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថា បុគ្គលដែលត្រូវគេយករូបខ្លួនទៅផុសនោះជំពាក់លុយគេទៅវិញ ដែលធ្វើឱ្យមានការប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា ក៏បានអំពាវនាវដល់អ្នកលេងហ្គេមទាំងអស់ ត្រូវបញ្ឈប់នូវរាល់ការបន្ថែមពាក្យពេចន៍ទាំងនេះ ដើម្បីជៀសវាងការភាន់ច្រឡំទាំងនេះទៀត។ ប្រសិនបើបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីកុំឱ្យមានការរំខានពីអ្នកលេងដែលធ្វើការ Invite តទៀត សូមអនុវត្តតាមដូចខាងក្រោម៖
– នៅផ្នែកខាងស្តាំ ចុចលើសញ្ញា “…”
– ជ្រើសយក Find Support or Report Post
– ចុច Spam
– ចុច Next
– ចុច Done
នេះជាវិធីប្រសិនបើបងប្អូនចង់លុបហ្គេមនេះចោលតែម្ដង៖
– ចូលទៅ Settings របស់គណនី Facebook
-ចុចលើពាក្យ Instant Games
– ជ្រើសយកហ្គេមដែលបងប្អូនចង់លុប ហើយចុចលើពាក្យ Remove នោះហ្គេមនេះនឹងលុបចេញពីគណនីហ្វេសហ៊ុករបស់អ្នកជាស្រេច៕ ដោយ៖ តារា