Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លែមៀនខ្មែរនៅប៉ៃលិន ពង្រីកទីផ្សារដល់ប្រទេសចិន

ខេត្តប៉ៃលិន៖ ទោះបីមិនទាន់បានចុះអនុសារណៈយោគយល់គ្នា ក្នុងការបញ្ជាទិញ​ផ្លែ​មៀន​ជាមួយ​ប្រទេស​ចិន ឲ្យ​បាន​ជាក់លាក់​នៅក្នុង​កម្រិត​ណាមួយ​ក៏ដោយ ​​ផ្លែ​មៀន​ប៉ៃលិន ក្រៅពី​​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក​ ក៏បាននាំចេញ​ទៅកាន់​ប្រទេស​ថៃ  និង​ ​ប្រទេស​ចិនផងដែរ។ កម្ពុជា​សង្ឃឹមថា ការបញ្ជាទិញ​ពី​ប្រទេស​ចិន អាចមាន​ទំហំ​ធំ​ជាង​ប្រទេស​ថៃ និង​ទីផ្សារ​នៅក្នុង​ស្រុក ពោល​គឺថា អាចឈាន​ទៅដល់​រាប់ម៉ឺន​តោនក្នុង​១ឆ្នាំៗ។

​អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ឲ្យអ្នកសារព័ត៌មានក្នុងស្រុក​ដឹងថា សព្វថ្ងៃនេះ ខេត្ត​ប៉ៃលិន បាន​ដំឡើង​រោងចក្រ​សម្ងួត​ផ្លែ​មៀន​រួចរាល់​ហើយ រោងចក្រ​នេះ ជា​រោងចក្រ​របស់​វិនិយោគិន​ចិន ដែល​ពីមុន​ដើម្បី​ធ្វើការ​វេច​ខ្ចប់ និង​ការសម្លាប់​មេរោគ​វា​លំបាក​ណាស់ សម្រាប់​នាំចេញ ប៉ុន្តែ​បច្ចុប្បន្ន យើង​អាចធ្វើ​ខ្លួនឯងបាន ដែល​វា​មាន​សមត្ថភាព​ស​ម្ងួ​ត​មៀនបាន ២,៤០០​គីឡូក្រាម ក្នុង​១​ម៉ោង​។​

ក្នុង​ឆ្នាំ​២០១៩ ខេត្តប៉ៃលិនមាន​ផ្ទៃដី​ដាំ​ដុះ​កសិកម្ម អនុវត្តបាន​ចំនួន ៧៧​ពាន់ ៣៨៣​ហិកតា និង​ទទួលបាន​បរិមាណ​សរុប ១​លាន ០១៤​ពាន់ ៨៩៦​តោន ក្នុងនោះ​ស្រូវប្រាំង និង​វស្សា មាន​ចំនួន ៨​ពាន់ ៦​ហិកតា​, ដំណាំ​រួមផ្សំ​មាន​ចំនួន ៥៦​ពាន់ ៥ ១៥​ហិកតា​, ដំណាំ​ហូប​ផ្លៃ​មៀន​ចំនួន ១០​ពាន់ ២២៧​ហិកតា និង​ដំណាំ​ឧស្សាហកម្ម​មាន​ចំនួន​ជាង ២​ពាន់ ០៤១​ហិកតា​។

បច្ចុប្បន្ន ខេត្ត​ប៉ៃលិន មាន​ដំណាំ ៤​ប្រភេទ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ ជួយ​ដល់​កំណើនសេដ្ឋកិច្ច គឺមាន​ដំណាំ​មៀន​ប៉ៃលិន​ចំនួន​ជាង ៤​ពាន់ ៣៨៣​ហិកតា​, ស្វាយកែវ​រមៀត​ចំនួន ៥​ពាន់ ៥៦៥​ហិកតា​, ដំណាំ​ដំឡូង​មី​ចំនួន ៤២​ពាន់ ១១០​ហិកតា និង​ពោតក្រហម​ចំនួន​ជាង ៧​ពាន់ ៧១៦​ហិកតា​៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9242696