តុលាការជាន់ខ្ពស់ ខេត្ត British Columbia ប្រទេសកាណាដា កាលពីថ្ងៃទី២១ ខែឧសភា បានប្រកាសថា សាលក្រមស្តីពីការនាំខ្លួនអតីតអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី ម៉ែង វ៉ានស៊ូ (Meng wanzhou) នឹងត្រូវសម្រេច នៅសប្តាហ៍ក្រោយ។
សាលក្រមសំខាន់នេះនឹងត្រូវបានចៅក្រម Heather Holmes ប្រកាស នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ថាតើត្រូវបញ្ជូនលោកស្រី មែង វ៉ានស៊ូ ទៅកាន អាមេរិកដែរឬទេ ហើយលោកស្រីមានទោសដែរឬអត់ ។
លោកស្រី Meng wanzhou ត្រូវបានចាប់ខ្លួន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Vancouver នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ តាមសំណើរបស់អាមេរិ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់ឲ្យលោកស្រី Meng wanzhou បង្ហាញខ្លួន នៅក្នុងតុលាការទីក្រុងញូវយ៉ក។ សកម្មភាពខាងលើនឹងធ្វើឲ្យទំនាក់ទំនង រវាងអាមេរិក និងចិន កាន់តែតានតឹងឡើងបន្ថែមទៀត។
ប្រសិនបើចៅក្រម Heather Holmes ប្រកាសថា លោកស្រី Meng wanzhou គ្មានទោស នៅសប្តាហ៍ក្រោយ អគ្គនាយកហិរញ្ញវត្ថុរបស់ហួវៃ នឹងត្រូវបានដោះលែងឲ្យមានសេរីភាពឡើង។ ប៉ុន្តែរឿងក្ដីនេះក៏អាស្រ័យទៅលើក្រុមមេធាវីរបស់រដ្ឋាភិបាលកាណាដា តំណាងឲ្យអាមេរិក បន្តប្តឹងដែរឬទេ។ ផ្ទុយទៅវិញ ប្រសិនបើតុលាការប្រកាសថា លោកស្រីមានទោស នឹងត្រូវបញ្ជូនទៅកាន់អាមេរិក។
លោកស្រី meng wanzhou បានរងការចោទប្រកាន់ទោស បោកប្រាស់ធនាគារ HSBC ពាក់ព័ន្ធនឹងពាណិជ្ជកម្មជាមួយហួវៃ នៅក្នុងប្រទេសអ៊ីរ៉ង់ បំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើទីក្រុងតេអ៊ីរ៉ង់ ។ ប្រសិនបើត្រូវបានកាត់ទោស លោកស្រី Meng wanzhou អាចប្រឈមនឹងការជាប់គុក រយ:ពេល៣០ឆ្នាំ៕ ប្រែសម្រួលដោយ៖ MEO