Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយមានអ្នកជំងឺកូវីដ-១៩ចូលទៅកន្លែងទាំងនេះ ថៃបានឱ្យប្រជាជនប្រុងប្រយ័ត្នជាងមុន

រដ្ឋាភិបាលថៃកំពុងតែក្រើនរំឮកដល់ប្រជាជន​​​ក្នុងការ​ការពារខ្លួនឱ្យខ្លាំងជាងមុន បន្ទាប់ពី​មានអ្នកជំងឺកូវីដ-១៩ម្នាក់ត្រូវបានគេរកឃើញថាបានទៅមន្ទីរពេទ្យ ​ហាងកាត់សក់ និងមជ្ឈមណ្ឌលផ្សារទំនើបមុននឹងធ្លាក់ខ្លួនឈឺ។​

រូបតំណាង

កាលពីម្សិលមិញប្រទេសថៃបានរាយការណ៍ថា មានករណីថ្មី​នៃអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ៣នាក់បន្ថែមទៀត ដែលនាំឱ្យមានអ្នកឆ្លងសរុបក្នុងប្រទេសកើនដល់ទៅ ៣០៣៧នាក់ ហើយ​ករណីស្លាប់​នៅរក្សាចំនួន ៥៦នាក់ដដែល។ យោងតាមលោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូវីដ-១៩ បានឱ្យដឹងថា អ្នកជំងឺដែល​គេទើបតែកត់ត្រាថ្មីៗត្រូវបានគេស្គាល់ថាជាបុរសជនជាតិថៃ​ម្នាក់ ជនជាតិអាល្លឺម៉ង់ម្នាក់ និងស្ត្រីជនជាតិថៃម្នាក់ដែលទើបតែត្រឡប់មកពីប្រទេសហ្វីលីពីន។ លោកបាន​មានប្រសាសន៍ថា ​​បុរសជនជាតិថៃ​មានអាយុ ៧២ឆ្នាំ ​មានជំងឺទឹកនោមផ្អែមនិងជំងឺមហារីកសួតហើយប្រហែលជា ៤ថ្ងៃមុន ​អ្នកជំងឺបានទៅមន្ទីរពេទ្យរដ្ឋ ​និង​ទៅហាងកាត់សក់មួយកន្លែង។ អ្នកជំងឺទី២គឺជនជាតិអាល្លឺម៉ង់ត្រូវបានគេកំណត់អត្តសញ្ញាណថាមានអាយុ ៤២ឆ្នាំ ហើយបើតាមលទ្ធផលពិនិត្យ អ្នកជំងឺមិនមានរោគសញ្ញាអ្វីនោះទេ។ ​អ្នកជំងឺជនជាតិអាឡឺម៉ង់រស់នៅក្នុងទីក្រុងបាងកក​ជាមួយប្រពន្ធដែលជាជនជាតិថៃ​ ប៉ុន្តែពួកគេបានទៅសួរសុខទុក្ខសាច់ញាតិនៅ ​Chaiyaphum ចន្លោះពីថ្ងៃទី ៣០ ខែមេសាដល់ថ្ងៃទី១៦ ខែឧសភា។ ​នៅថ្ងៃទី៨ ខែឧសភាសាច់ញាតិរបស់អ្នកជំងឺនៅ ​Chaiyaphum ​បានកើតជំងឺគ្រុនក្តៅប៉ុន្តែមិនបាន​ធ្វើតេស្តរកវីរុសកូវីដ-១៩នោះទេ។

រូបតំណាង

​​ចំពោះស្ត្រីថៃដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីនវិញត្រូវបានគេកំណត់អត្តសញ្ញាញថានាង​មានអាយុ ២៥ឆ្នាំ ហើយនាងបានទៅរៀនជំនាញភាសានៅលើកោះមួយក្នុងប្រទេសហ្វីលីពីន។នាងបាន​ត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី១៣ ឧសភា។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា អ្នកជំងឹរូបនេះបានធ្វើតេស្តវិជ្ជមាន​កូវីដ-១៩ កាលពីថ្ងៃអង្គារ ដែលក្លាយជាអ្នកជំងឺដំបូងគេក្នុងចំណោមជនភៀសខ្លួនមកពីប្រទេសហ្វីលីពីន។

កែសម្រួលដោយ៖​ ភារ៉ា់

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9242363