Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការអត់ការងារធ្វើនៅអាមេរិក កើនឡើងជិត៣៩លាន​

ចាប់តាំងពីការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត នៃកូវីដ១៩ រហូតមកដល់ពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅលើទឹកដីមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោក អត់ការងារធ្វើកើនឡើង រហូតដល់៣៨,៦លាន ហើយករណីនេះក៏កំពុងតែជំរុញឲ្យតំណាងរាស្រ្ដអាមេរិកពិភាក្សាយ៉ាងខ្លាំង ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។

រហូតមកដល់ពេលនេះ នៅលើទឹកដីអាមេរិក បានបាត់ការងារ រហូតដល់៣៨,៩លាន ហើយបញ្ហានេះ​បានធ្វើឲ្យមន្រ្ដីអាមេរិក ពិភាក្សាគ្នាយ៉ាងខ្លាំង ដើម្បីស្វែងរកវិធានការបន្ថែម ដើម្បីសង្រ្គោះដល់សេដ្ឋកិច្ច ដែលកំពុងប្រឈមនឹងវិបត្ដិ ដោយសារកូវីដ១៩។

បើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងការងារសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ មានពលរដ្ឋអាមេរិក​២,៤៣លាននាក់ផ្សេងទៀត ក៏អត់ការងារធ្វើ។ រីឯចំនួននេះ នៅតែ​តិចជាង កាលពីសប្ដាហ៍មុន ក៏ប៉ុន្ដែវានៅតែជាតួលេខមួយដ៏ខ្ពស់បំផុត​ នៅក្នុងកំណត់ត្រាផងដែរ។

ជាមួយគ្នានេះដែរ របាយការណ៍ដទៃទៀត បានបង្ហាញថា ការលក់ផ្ទះ នៅអាមេរិក ​បានធ្លាក់ចុះ កាលពីខែមុន ហើយការផលិតក៏បន្ដថយចុះដដែល។

ការអះអាងដំបូងពីអត្ថប្រយោជន៍ នៃការអត់ការងារធ្វើ បានឈានដល់ចំណុចកំពូល កាលពីចុងខែមីនា។ ប៉ុន្ដែសេដ្ឋវិទូ​បាននិយាយថា តថាភាពពិតប្រាកដ​ នៃការអត់ការងារធ្វើ អាចលើសពីតួលេខបង្ហាញ ចាប់តាំងពីមនុស្សជាច្រើនមិនទាន់បានដាក់ពាក្យសុំជំនួយនេះទៅទៀត។

ចាប់តាំងពីការរាតត្បាត នៃកូវីដ១៩ រហូតមកដល់ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅលើទឹកដីអាមេរិក មានអ្នកឆ្លងជំងឺដ៏កាចសាហាវនេះ ចំនួន ១ ៦២០ ៩០២នាក់ ស្លាប់ចំនួន ៩៦ ៣៥៤នាក់ និងជាសះស្បើយ ៣៨២ ១៦៩នាក់។ ដោយឡែកទំហំ នៃផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មិនទាន់មានប្រភពណាមួយ បញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយដែរ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9242355