Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកត្រាំបញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្តាល កាន់ទុក្ខជនរងគ្រោះស្លាប់ដោយកូវីដ​១៩

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នៅគ្រប់ស្ថាប័នរដ្ឋាភិបាលទាំងអស់ នៅលើទឹកដីអាមេរិក នឹងត្រូវបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាល កាន់ទុក្ខដល់ជនជាតិអាមេរិកស្លាប់ ដោយកូវីដ​១៩។

សារព័ត៌មាន​ CNN ​បានដកស្រង់ការប្រកាសរបស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី​២១ ខែឧសភា នៅលើបណ្តាញសង្គម ​Twitter ថា ​«ខ្ញុំសូមបញ្ជាឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល​ នៅគ្រប់ស្ថាប័ន តាមបណ្ដារដ្ឋទាំងអស់ ក្នុងរយៈពេល​៣ថ្ងៃ ដើម្បីជាការកាន់ទុក្ខដល់​ជនជាតិអាមេរិក ស្លាប់ដោយកូវីដ​១៩»។

ការសម្រេចខាងលើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានកើតឡើង ក្រោយពេលប្រធានរដ្ឋសភា លោកស្រី Nancy Pelosi និងមេដឹកនាំមកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងព្រឹទ្ធសភា លោក​ Chuck Schumer ​បានផ្ញើលិខិតទៅជូនប្រធានាធិបតី ស្នើឲ្យលោកចេញបញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្តាល កាន់ទុក្ខដល់ពលរដ្ឋអាមេរិក ស្លាប់ដោយកូវីដ១៩​ កើនឡើងដល់​១សែននាក់។

ថ្នាក់ដឹកនាំអាមេរិក ទាំងរដ្ឋសភា និងព្រឹទ្ធសភា បានស្នើឲ្យកាន់ទុក្ខ​ដល់ពលរដ្ឋអាមេរិក​ ១សែននាក់​ ស្លាប់ដោយកូវីដ១៩។ បច្ចុប្បន្ន ចំនួនអ្នកស្លាប់នៅអាមេរិក កើនឡើងដល់ ៩៦ ៣៥៤នាក់ និងឆ្លងកើនឡើង រហូត​ដល់​ ជាង​១,៦លាននាក់ ។ បើតាមការព្យាករណ៍ ក្នុងពេលដ៏ខ្លីខាងមុខ អាមេរិកនឹងមានអ្នកស្លាប់ដោយកូវីដ១៩ កើនឡើងដល់​១សែននាក់ ហើយពេលនោះអាមេរិក នឹងកាន់ទុក្ខ រយៈពេល​៣ថ្ងៃ​៕ ប្រែ​សម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9242325