Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាលនិងក្រសួងអប់រំត្រៀមរៀបចំ​បើកសាលារៀន​វិញនៅថ្ងៃទី១ ខែកក្កដា

ក្រសួងសុខាភិបាលថៃកំពុងតែសម្របសម្រួលជាមួយក្រសួងអប់រំក្នុងការរៀបចំត្រៀមបើកសាលារៀន​ទូទាំងប្រទេសនៅថ្ងៃទី ១ ខែកក្កដាដើម្បីធានាបាននូវសុវត្ថិភាពដល់សិស្ស ​ក្នុងអំឡុងពេល​វីរុសកូវីដ-១៩កំពុងរាតត្បាត។

រូបតំណាង

​វេជ្ជបណ្ឌិតPanpimon Wipulakorn ​អគ្គនាយក​នៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅថ្ងៃនេះថា សិស្សមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគនៅតាមសាលាច្រើនជាងអ្នកដើរនៅក្នុងផ្សារ​ព្រោះ សិស្សចំណាយពេលរៀនជាមួយគ្នាពី ៥ ទៅ ៦ម៉ោងក្នុង​មួយថ្ងៃ។ ​វេជ្ជបណ្ឌិតPanpimon កំពុងបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាពសិស្សទាំងនោះថាតើពួកគេប្រាកដជាបានគោរពតាមការណែនាំអំពីគោលការណ៍រក្សាគម្លាត​ ការពាក់ម៉ាស់ និងលាងដៃឱ្យបានញឹកញាប់ដែរឬទេ។ យោងតាមស្ថិតិក្នុងប្រទេសបានឱ្យដឹងថាមាន ៣.៨% នៃការឆ្លងវីរុសគឺស្ថិតក្នុងចំណោមអ្នកដែលមានអាយុចន្លោះពី ១០ ទៅ ១៩ឆ្នាំ ហើយពួកគេច្រើនតែឆ្លងជំងឺនេះពីសមាជិកក្នុងគ្រួសារ​។ ទោះបីជាកុមារដែលឆ្លងមេរោគ​កម្របង្ហាញរោគសញ្ញា​និងមិនមានស្ថានភាពធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែពួកគេនៅតែជាអ្នក​ដែលអាចចម្លងទៅមិត្តភក្តិនៅសាលាផងដែរ។

រូបតំណាង

សៀវភៅណែនាំត្រូវបានចែកចាយដល់សាលារៀនទាំងអស់អំពីរបៀប​និងវិធីការពារខ្លួនឱ្យចៀសផុតអំពី​មេរោគឆ្លងដើម្បីឱ្យគ្រូនិងសិស្សអាចទទួលបានព័ត៌មាន។ ​​​វេជ្ជបណ្ឌិតPanpimon ​បានស្នើឱ្យឪពុកម្តាយកុំបារម្ភហួសហេតុពេកប៉ុន្តែត្រូវអប់រំកូនៗរបស់ពួកគេអំពីវិធីការពារខ្លួនពីវីរុសនិងទំនាក់ទំនងតាមអ៊ីនធឺណិតជាមួយឪពុកម្តាយនិងគ្រូដទៃទៀត។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9240408