បើគិតត្រឹមវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ហៅកាត់ អាស៊ាន មានអ្នកឆ្លងកើនឡើង ៧២ ៦២៥នាក់ ក្នុងនោះស្លាប់ ២ ២៨៣នាក់ និងជាសះស្បើយ ២៧ ៩៦១នាក់។
នៅក្នុងតំបន់អាស៊ាននេះ សិង្ហបុរីនៅតែជាប្រទេស មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ដោយមានអ្នកឆ្លងកើនឡើងដល់ ២៩ ៣៦៤នាក់ ស្លាប់២២នាក់ និងជាសះស្បើយ ១១ ២០៧នាក់។ សិង្ហបុរី ឈរក្នុងលំដាប់លេខ២៧ នៃប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក។
ឥណ្ឌូនេស៊ី មានអ្នកឆ្លងច្រើន បន្ទាប់ពីសិង្ហបុរី ដោយមានអ្នកឆ្លង ១៩ ១៨៩នាក់ ស្លាប់១២៤២នាក់ និងជាសះស្បើយ ៤ ៥៧៥នាក់។ ប្រទេសនេះមានអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន។
ហ្វីលីពីន មានអ្នកឆ្លង ១៣ ២២១នាក់ ស្លាប់ ៨៤២នាក់ និងជាសះស្បើយ ២ ៩៣២នាក់។ រីឯម៉ាឡេស៊ី មានអ្នកឆ្លង ៧ ០០៩នាក់ ស្លាប់ ១១៤នាក់ និងជាសះស្បើយ ៥ ៧០៦នាក់។ ចំណែកថៃ មានអ្នកឆ្លង ៣ ០៣៧នាក់ ស្លាប់៥៦នាក់ និងជាសះស្បើយ ២ ៨៩៧នាក់។
វៀតណាម មានអ្នកឆ្លង៣២៤នាក់ មិនមានអ្នកស្លាប់ តែមានអ្នកជាសះស្បើយ ២៦៤នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង១៩៩នាក់ ស្លាប់៦នាក់ និងជាសះស្បើយ ១០៨នាក់។ ប្រ៊ុយណេ មានអ្នកឆ្លង ១៤១នាក់ ស្លាប់ម្នាក់ និងជាសះស្បើយ ១៣៦នាក់។
ប្រទេសកម្ពុជា មានអ្នកឆ្លង១២២នាក់ មិនមានអ្នកស្លាប់ដោយសារជំងឺនោះទេ តែកម្ពុជាបានព្យាបាលអ្នកជំងឺទាំង១២២នាក់នោះ រហូតជាសះស្បើយទាំងអស់ ប្រកបដោយជោគជ័យ។ រីឯប្រទេសឡាវ មានអ្នកឆ្លង ១៩នាក់ មិនមានអ្នកស្លាប់ តែមានអ្នកជាសះស្បើយចំនួន១៤នាក់៕ ប្រែសម្រួលដោយ Nuon