Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដំណឹង​ភ្ញាក់​ផ្អើល​! ​រឿន ​ស៊ី​ណាត ​បង្ហើប​ប្រាប់​ថា ​នឹង​ចូល​ប្រកួត​បវរ​កញ្ញា​សម្រស់​ម្តង​ទៀត​ក្នុង​ឆ្នាំ​ណា​មួយ​

រម្លឹកពីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ កញ្ញារឿន ស៊ីណាត ដែលបានទៅចូលរួមប្រកួតដល់ប្រទេសថៃ និងបាន​ធ្វើអោយ​ជាតិ​សាសន៍​ដទៃ​បាន​ស្គាល់​ពី​ប្រទេស​កម្ពុជាកាន់តែច្រើនជាងមុន។

យ៉ាងណាម៉ិញក្នុងវីដេអូខ្លីមួយ ស៊ីណាត បង្ហើបអោយមហាជនដឹងថា រូបនាងមានបំណង​ចូលរួមប្រកួត​ក្នុងកម្មវិធីបវរកញ្ញា​អន្តរ​ជាតិ​​ម្តង​ទៀត​ក្នុង​ឆ្នាំណាមួយ។

នេះជាដំណឹងគួរអោយត្រេកអរ និងរីករាយបំផុតសម្រាប់ប្រជាជនខ្មែរ ដែលមានបវរកញ្ញា​ដ៏ពូកែ​ពោរ​​ពេញ​ទៅ​ដោយ​សមត្ថភាព និង​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​ដូចជាកញ្ញា រឿន ស៊ីណាត ទៅចូលរួមប្រកួតក្នុង​កម្មវិធីលំដាប់​អន្តរ​ជាតិ​​តំណាងអោយនារីខ្មែរ។ អតីត​បវរកញ្ញា​ចក្រ​វាល​រូប​នេះ ​មិនត្រឹមតែមានរូបរាង មុខមាត់ស្រស់ស្អាតប៉ុនណោះទេ នាង​ថែម​ទាំង​មាន​សមត្ថភាព​ខាង​សម្ដែង​ក្នុង​​ខ្សែ​ភាព​យន្ត​បាន​គ្រប់​ប្រភេទ​តួ​អង្គ ​ជាក់​ស្ដែង​ដូចជាក្នុងរឿង «មនុស្សពិត» ជាដើម។

ដូច្នេះ រង់ចាំអ៊ុតទាំងអស់គ្នាថា រឿន ស៊ីណាត នឹងចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាអន្តរជាតិ នៅក្នុងឆ្នាំ​ណាមួយ​ក្នុងថ្ងៃខាង​មុខ​នេះ​៕​

from: https://tnaot.com/km/m/detail/article/9238668