ស្អាតប្លែកម្យ៉ាង! រឿន ស៊ីណាត ប្តូរពីស្ទាយ៌ស៊ីវិល័យ មកជាបែបអ្នកស្រុកចម្ការវិញ
ធ្លាប់តែឃើញតារាស្រី រឿន ស៊ីណាត តែងខ្លួនបែបស៊ីវិល័យ ស្រស់ឆើតឆាយចូលរួមកម្មវិធីតូចធំក្នុងសង្គម ពិសេសក្នុងកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា កម្រនឹងឃើញកញ្ញាក្នុងសម្លៀកបំពាក់សាមញ្ញណាស់។
កាន់តែប្លែកអារម្មណ៍ជាមួយនឹងរូបភាពប៉ុន្មានសន្លឹករបស់ អតីតបវរកញ្ញាចក្រវាល រឿនណាត ទើបនឹងបង្ហោះក្នុងគណនីអ៊ីនស្ដាក្រាម ក្នុងឈុតសម្លៀកបំពាក់សាមញ្ញបែបស្រុកស្រែចម្ការយ៉ាងស្រស់ស្អាត។ ស្ថិតនៅក្នុងឈុតអាវដៃវែង អមជាមួយអៀមខោខាវប៊យពណ៌ទឹកប៊ិច ស្បែកជើងកវែង ដៃកាន់សម្ភារៈធ្វើការឈរនៅកណ្តាលវាលស្រែ វាលដំណាំយ៉ាងធំល្វឹងល្វើយ រូបរាងយ៉ាងស្រស់ស្អាតតួស្រីក្នុងរឿង «ផ្កាព្រៃ» រូបនេះ នៅតែមានភាពលេចធ្លោរស្អាតប្លែកភ្នែកមិនចាញ់ឈុតស៊ីវិល័យមុនៗរបស់នាងទេ។
បន្ថែមពីនេះទៀត រូបប៉ុន្មានសន្លឹកនោះក៏ទទួលបានការចាប់អារម្មណ៍ និងសរសើរពីទស្សនិកជនអ្នកគាំទ្រមួយចំនួនផងដែរ ដោយបង្ហាញពីទេសភាពធម្មជាតិពណ៌បៃតងខ្ចីស្អាតយ៉ាងទាក់ទាញ។ ចង់ដឹងថាស្រស់ស្អាតបែបណា សូមទស្សនារូបភាពខាងក្រោម៕