![](https://kh.tnaot.com/wp-content/uploads/2020/08/239e8922d8a011eaba5b5185d252a44c.jpg)
មិនមែនតែការសម្ដែងនោះទេ តែតារាថៃនាង Now Tisanart ក៏ត្រូវបានគេមើលឃើញថាមាន រូបរាងមុខមាត់ស្រស់ស្អាតខ្លាំងមិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ មិនថាបែបសម័យថ្មី ស៊ិចស៊ី បែប Swag ឬមួយក៏បុរាណនោះឡើយ។
បែបសម័យធ្លាប់បង្ហាញឲ្យអ្នកគាំទ្រឃើញញឹកញាប់រួចមកហើយ ទើបថ្មីៗនេះ Now ប្ដូរស្ទាយ៍តែងខ្លួនបង្អួតហ្វេនវិញម្ដង នៅលើបណ្ដាញអ៊ីនស្តាក្រាម ដោយនាងបានតែងខ្លួនផាត់មុខយ៉ាងស្អាតបែបស្រាលស្រទន់ ប៉ុន្តែមានមន្តស្នេហ៍ ព្រមជាមួយនឹងការគ្រងឈុតបែបប្រពៃណី បូកនឹងគ្រឿងអលង្កាថៃពេញខ្លួន យ៉ាងសុភាពរាបសារ។
មើលពីខាងណា រូបភាពជាច្រើនសន្លឹក របស់តួឯកស្រីរបស់ប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៧រូបនេះ ក៏ឃើញស្អាតគ្រប់ជ្រុង ស្អាតបែបធម្មជាតិ ថែមទាំងបានចាប់យកចិត្តអ្នកលេងបណ្ដាញសង្គមឲ្យចាប់អារម្មណ៍ ចូលទៅខមមិនលើកសរសើរនាងគ្រប់គ្នា៕